កីឡា
សហព័ន្ធបំភ្លឺជុំវិញ ខាន់ ចេសា មិនចូលរួមប្រកួតកីឡាអាស៊ីនៅចិន
សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាបានចេញសេចក្តីបំភ្លឺជុំវិញករណីវីរកីឡាការិនី ខាន់ ចេសា មិនបានចូលរួមប្រកួតកីឡាអាស៊ី លើកទី១៩ ឆ្នាំ២០២៣ នៅប្រទេសចិន។
សហព័ន្ធបានបង្ហាញថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់កីឡាការិនី ខាន់ ចេសា ទេ ហើយសហព័ន្ធគោរពលើការសម្រេចចិត្តនេះ។ សហព័ន្ធនៅតែរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយកីឡាការិនីខ្មែរ-អាមេរិកប្រកបដោយវិជ្ជាជីវៈ។

តាមការគ្រោងទុក សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា នឹងបញ្ជូនអត្តពលិករបស់ខ្លួន២រូបគឺកីឡាការិនី ខាន់ ចេសា ប្រកួតលើវិញ្ញាសា Ne-Waza ទម្ងន់ក្រោម៥២គីឡូក្រាម និងកីឡាករ មឿនលីម សុបញ្ញា ប្រកួតវិញ្ញាសា Ne-Waza ទម្ងន់៦៩គីឡូក្រាម។ ដូច្នេះមានតែកីឡាករ សុបញ្ញា ម្នាក់ទៅប្រកួតកីឡាអាស៊ីនៅចិនសម្រាប់កីឡាជឺជីតស៊ូ។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា វីរកីឡាការិនី ខាន់ ចេសា មិនបានចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជាទៅប្រកួតកីឡាទ្វីបអាស៊ី លើកទី១៩ ឆ្នាំ២០២៣ នៅប្រទេសចិនទេ។ កត្តាបណ្តាលឲ្យអវត្តមាននេះ គឺជាបញ្ហាផ្ទាល់ខ្លួន និងជាប់ភារកិច្ចប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកនៅ ONE Championship នៅថ្ងៃទី២៩ ខែកញ្ញា។

វីរកីឡាការិនី ខាន់ ចេសា ដែលជាក្តីសង្ឃឹមរបស់កម្ពុជាក្នុងស្វែងរកមេដាយជូនជាតិត្រូវការពារតំណែងមេដាយមាសរបស់ខ្លួនដែលបានឈ្នះក្នុងកីឡាអាស៊ី ឆ្នាំ២០១៩ ប៉ុន្តែពេលនេះនាងមិនអាចការពារបានទេ។
នៅថ្ងៃទី២៩ ខែកញ្ញាខាងមុខនេះ ខាន់ ចេសា តំណាងឲ្យកម្ពុជានឹងប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកនៅសង្វៀន ONE Championship លើជំនាញឃ្លេ នៅប្រទេសសិង្ហបុរី៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


