កីឡា
មុនប៉ះកម្ពុជាល្ងាចនេះ ក្រុមបាល់ទះឥណ្ឌាក៏ធ្លាប់ចាញ់ឥណ្ឌូណេស៊ីដែរ
ក្រុមបាល់ទះជម្រើសជាតិកម្ពុជានឹងប្រកួតជាមួយជម្រើសជាតិឥណ្ឌា វេលាម៉ោង៦ល្ងាចនេះសម្រាប់ការប្រកួតបើកឆាកពូល C នៃព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ ឆ្នាំ២០២៣ នៅប្រទេសចិន។

វានឹងក្លាយជាការប្រកួតដ៏លំបាកសម្រាប់កម្ពុជានៅពេលជួបក្រុមខ្លាំងលំដាប់អាស៊ី និងជាក្រុមដែលកីឡាករមានកាយសម្បទាធំ និងខ្ពស់ ប៉ុន្តែឥណ្ឌាមិនសូវមានកេរ្តិ៍ល្បីខ្លាំងឡើយ បើប្រៀបធៀបជាមួយក្រុមយក្សដូចជា ជប៉ុន កូរ៉េ ចិន ឬអ៉ីរ៉ង់ជាដើម។
ក្រុមបាល់ទះឥណ្ឌាក៏ធ្លាប់ចាញ់ក្រុមនៅតំបន់អាស៊ានដែរគឺឥណ្ឌូណេស៊ី។ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទះជើងឯកអាស៊ី កាលពីខែសីហា ឆ្នាំ២០២៣ ឥណ្ឌាបានចាញ់ឥណ្ឌូណេស៊ី ដ៏អាក្រក់ដែរក្នុងលទ្ធផល ០-៣។ ពេលនោះ សិតទី១ តឹងតែងខ្លាំងមែនទែនដោយឥណ្ឌូណេស៊ីបានយកឈ្នះដោយពិន្ទុ ២៩-៣១ ប៉ុន្តែបែរជាសិតទី២ និងទី៣ ឥណ្ឌូណេស៊ីវ៉ៃដាច់ឆ្ងាយក្នុងពិន្ទុ ១៨-២៥ និង១២-២៥។

បរាជ័យរបស់ឥណ្ឌាក្រោមថ្វីដៃរបស់ឥណ្ឌូណេស៊ីនេះ ក៏មិនខុសអ្វីនឹងកម្ពុជាដែលបានចាញ់ក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ នៅវគ្គផ្តាច់ព្រ័ត្រ ឥណ្ឌូណេស៊ី បានយកឈ្នះម្ចាស់ផ្ទះកម្ពុជាដោយលទ្ធផល ០-៣ (២១-២៥, ១០-២៥ និង១៥-២៥) ដើម្បីទទួលបានមេដាយមាស ខណៈកម្ពុជាទទួលបានមេដាយប្រាក់។

៥ប្រកួតផ្លូវការចុងក្រោយក្នុងព្រឹត្តិការណ៍បាល់ទះជើងឯកអាស៊ី កាលពីខែសីហា ឥណ្ឌា ទទួលបានជ័យជម្នះ២ប្រកួត និងចាញ់៣ប្រកួតដូចខាងក្រោម៖
- ឥណ្ឌា ០-៣ កាតារ
- ឥណ្ឌា ៣-១ អាហ្វហ្គានីស្ថាន
- ឥណ្ឌា ២-៣ ចិន
- ឥណ្ឌា ០-៣ ឥណ្ឌូណេស៊ី
- ឥណ្ឌា ៣-០ អ៉ីរ៉ាក់

ចំណែក៥ប្រកួតផ្លូវការក្នុងកីឡាស៊ីហ្គេម កម្ពុជាឈ្នះ៣ប្រកួត និងចាញ់២ប្រកួតដូចខាងក្រោម៖
- កម្ពុជា ៣-០ សិង្ហបុរី
- កម្ពុជា ៣-០ ហ្វីលីពីន
- កម្ពុជា ០-៣ ឥណ្ឌូណេស៊ី
- កម្ពុជា ៣-២ ថៃ
- កម្ពុជា ០-៣ ឥណ្ឌូណេស៊ី
ក្នុងពូលជាមួយគ្នានេះមានក្រុមខ្លាំង កូរ៉េខាងត្បូង ដែលត្រូវជួបឥណ្ឌា នៅថ្ងៃទី២០ ខែកញ្ញា និងការប្រកួតសន្សំពិន្ទុចុងក្រោយ កូរ៉េខាងត្បូង ប៉ះ កម្ពុជា ថ្ងៃទី២១ ខែកញ្ញា។
ការប្រកួតនេះឈ្នះតែ១ប្រកួតបានឡើងទៅកាន់វគ្គបន្ត ពីព្រោះមាន៣ក្រុម ដោយលេខ១ និងលេខ២ ឡើងទៅកាន់វគ្គបន្ត៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


