កីឡា
ក្រុមបាល់ទាត់អាស៊ាន៤សុទ្ធតែរកបានពិន្ទុការប្រកួតកីឡាអាស៊ីម្សិលមិញ
ក្រុមបាល់ទាត់អាយុក្រោម២៣ឆ្នាំដែលជាម្ចាស់មេដាយមាសស៊ីហ្គេមគឺ ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា និង វៀតណាម សុទ្ធតែរកបាន៣ពិន្ទុពេញដូចគ្នា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ ឆ្នាំ២០២២ (លើកមកឆ្នាំ២០២៣)នៅប្រទេសចិន។ ស្របពេលជាមួយគ្នាក្រុមយុវជនថៃរកបាន១ពិន្ទុ បន្ទាប់ពីស្មើគ្នា។
ពូល A

នៅពូល A ម្ចាស់ផ្ទះ ចិន បានយកឈ្នះ លើក្រុមឥណ្ឌា ដោយលទ្ធផល ៥-១ ដើម្បីឈរលើកំពូលតារាង ប៉ុន្តែនៅពូលជាមួយគ្នានេះ ក្រុមអាស៊ាន មីយ៉ាន់ម៉ា ក៏រកបាន៣ពិន្ទុដែរ បន្ទាប់ពីបានឈ្នះយុវជន បង់ក្លាដែស ដោយលទ្ធផល ០-១។
ពូល B

ក្រុមអាស៊ានគឺ វៀតណាម ឡើងឈរលើកំពូលតារាងពូល B តាមរយៈជ័យជម្នះដោយលទ្ធផល ៤-២ លើក្រុមម៉ុងហ្គោលី ខណៈអ៉ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត ចែកគ្នាបាន១ពិន្ទុម្នាក់ បន្ទាប់ពីស្មើគ្នាដោយគ្រាប់បាល់កើតឡើង។
ពូល E
ក្រុមយុវជនកូរ៉េខាងត្បូងទទួលបានជ័យជម្នះយ៉ាងធំធេងលើក្រុមគុយវ៉ែតដោយលទ្ធផលតដៃមិនរួច ៩-០ ដើម្បីឈរលេខ១ក្នុងពូល ខណៈនៅពូលជាមួយគ្នានេះ ថៃ និងបារ៉ែន ចែកគ្នា១ពិន្ទុម្នាក់ បន្ទាប់ពីស្មើ ១-១។

ពូល F
ក្រុមម្ចាស់មេដាយមាសស៊ីហ្គេមគឺ ឥណ្ឌូណេស៊ី រកបាន៣ពិន្ទុពេញតាមរយៈជ័យជម្នះ ២-០ លើក្រុមគីជីស្ដាន ប៉ុន្តែនៅពូលជាមួយគ្នានេះ កូរ៉េខាងជើង ក៏រកបាន៣ពិន្ទុដែរ បន្ទាប់ពីឈ្នះក្រុមឆាយនីយតៃប៊ិ ដោយលទ្ធផល ២-០។

ការប្រកួតនៅថ្ងៃទី២០ ខែកញ្ញា នេះមានតែ១គូប៉ុណ្ណោះគឺយុវជន ជប៉ុន ប៉ះ កាតារ វេលាម៉ោង ១៩:៣០នាទី នៅក្នុងពូល D៕
អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


