កីឡា
គ្រូទ័ពថា ក្រោយឈ្នះបឹងកេត មានក្តីបារម្ភធំសម្រាប់ការប្រកួតសប្តាហ៍ក្រោយ
ជំនួបសប្ដាហ៍ទី៦ ខេមបូឌានព្រីមៀរលីគ ក្លិបក្រសួងការពារជាតិបានយកឈ្នះក្លិបបឹងកេត ដោយលទ្ធផល ៣-៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ទោះបីមានបញ្ហាភ្លៀងខ្លាំង ប៉ុន្តែក្រុមទាំង២បានខិតខំប្រឹងប្រែងដើម្បីប្រជែងយកជ័យជម្នះរៀងៗខ្លួន។

ក្នុងសន្នីសទីសារព័ត៌មាន ក្រោយបញ្ចប់ការប្រកួតក្នុងសប្តាហ៍ទី៦ គ្រូបង្វឹកក្រសួងការពារជាតិ លោក ភា សុភ័ត្រ្តា និយាយថា៖«សម្រាប់ខ្ញុំហាក់បាត់បង់កម្លាំងចិត្តបន្ថិច នៅពេលបឹងកេតបាននាំមុខ។ ស្ថានភាពកីឡាកររបស់ខ្ញុំ មានការរមួលក្រពើ របួសច្រើន។ ជាក់ស្តែងក្នុងការប្រកួត យើងមានបញ្ហារបួសច្រើនដូចជាខ្សែប្រយុទ្ធប្រេស៊ីល Lucas Massaro, កីឡាករជប៉ុន Toshiya ជាពិសេសកីឡាករ ញាណ សុស៊ីដាន។ បញ្ហាទាំងនេះកើតឡើងបណ្តាលមកពីកត្តាអាកាសធាតុ។ មូលហេតុគឺកីឡាករត្រូវប្រើកម្លាំងខ្លាំងនៅពេលទីលានមានទឹក»។
នេះក៏ក្តីកង្វល់ធំមួយសម្រាប់គ្រូបង្វឹកក្រសួងការពារជាតិសម្រាប់ការត្រៀមខ្លួនប្រកួតសប្តាហ៍ទី៧ ខេមបូឌានព្រីមៀរលីគ នាថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ជាមួយក្លិបវិសាខា។

ការប្រកួតរវាងបឹងកេត និងក្រសួងការពារជាតិគឺជាការប្រកួតដ៏ជក់ចិត្តមួយ ទោះបីជាមានភ្លៀងខ្លាំងធ្លាក់ក៏ដោយ ប៉ុន្តែក្រុមទាំង២នៅតែសម្រុកគ្នាខ្លាំងទៅវិញទៅមក។ លោក ភា សុភ័ត្រ្តា បានបន្ថែមថា៖«សម្រាប់ការប្រកួតនេះ អ្វីដែលខ្ញុំសោកស្តាយបំផុតគឺកត្តាអាកាសធាតុធ្វើឲ្យយើងមិនអាចប្រើប្រាស់បច្ចេកទេសលេងបានល្អ ប៉ុន្តែចំណុចមួយដែលខ្ញុំមើលឃើញរបស់ក្រុមទាំង២គឺការប្រឹងប្រែងខ្លាំងដោយឆន្ទៈមុះមុត»៕












អត្ថបទ៖ រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


