កីឡា
អ្នកចាត់ការភ្នំពេញហ្គាឡាក់ស៊ី សរសើរក្រុមថ្នាក់ខេត្តវគ្គ៨ក្រុមល្អៗពានសម្តេចតេជោ
ការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៧ ថ្នាក់ខេត្ត ឆ្នាំ២០២៣-២៤ រកឃើញវគ្គ៨ក្រុមចុងក្រោយហើយ បន្ទាប់ពីបញ្ចប់ការប្រកួតសន្សំពិន្ទុក្នុងពូល ខណៈក្រុមភ្នំពេញហ្គាឡាក់ស៊ីត្រូវការពារតំណែងជើងឯកថ្នាក់ខេត្តរបស់ខ្លួនដែលបានឈ្នះកាលពីរដូវកាលមុន។

លោក ប៉ូ គីនណាក់ អ្នកចាត់ការរបស់ក្រុមភ្នំពេញហ្គាឡាក់ស៊ី បានប្រាប់«កម្ពុជាថ្មី»ថា៖«សម្រាប់ខ្ញុំយល់ឃើញថា ក្រុមដែលឡើងមកដល់វគ្គ ៨ចុងក្រោយទាំងអស់ជាក្រុមល្អ និងខ្លាំង។ ជាពិសេសក្រុមខេត្តទាំងនោះមានរចនាសម្ព័ន្ធច្បាស់លាស់និងមានអ្នកឧបត្ថម្ភដែលបានក្លាយជាក្រុមមានសក្ដានុពល»។
ការប្រកួតក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៧ ថ្នាក់ខេត្ត បានរកក្រុមចំនួន៧ហើយឡើងវគ្គ៨ក្រុមចុងក្រោយហើយរួមមាន៖
វគ្គ៨ក្រុមចុងក្រោយ
- ពូល A៖ ក្រុមភ្នំពេញហ្គាឡាក់ស៊ី និងខេត្តព្រះសីហនុ
- ពូល B៖ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម
- ពូល C៖ ខេត្តបន្ទាយមានជ័យ និងក្រុមឈើតុំ-ខេត្ដពោធិ៍សាត់
- ពូល D ៖ ក្រុមសន្ដិភាព-ខេត្តកំពង់ធំ និងអធិរាជដំរីឥសាន្ត-រតនគីរី
លោក ប៉ូ គីនណាក់ បានបន្ថែមថា ៖«ក្រុមដែលឡើងទៅវគ្គ៨ក្រុមចុងក្រោយគឺសុទ្ធតែក្រុមខ្លាំងទាំងអស់ មិនថាក្រុមឈរលេខ១ ឬ លេខ២ក្រុមពូលទេ។ ខ្ញុំមិនអាចធ្វើប្រហែសនិងមើលស្រាលលើក្រុមណាមួយទេ។ អ្វីដែលខ្ញុំអាចធ្វើបានគឺបង្កើនការហ្វឹកហាត់ឲ្យខ្លាំងដើម្បីតៀមខ្លួនប្រកួតបន្ត»។
ចំពោះការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំនេះបានអនុញ្ញាតឲ្យក្រុមនីមួយៗអាចដាក់ឲ្យកីឡាករបរទេសចូលលេងបានផងដែរ។ នេះជាផ្លាស់ប្តូរមួយដ៏គួរឲ្យចាប់អារម្មណ៍ និងធ្វើឲ្យការប្រកួតកាន់តែទាក់ទាញ។ ក្រុមនីមួយៗអាចចុះបញ្ជីកីឡាករចាប់ពី១៨នាក់ដល់៣០នាក់ ក្នុងនោះកីឡាករបរទេសមាន៦នាក់។ កីឡាករបរទេសអាចលេងនៅលើទីលាន៤នាក់ ក្នុងនោះ១នាក់ត្រូវតែជាកីឡាករនៅតំបន់អាស៊ាន៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


