កីឡា
លោក ភា សុភ័ត្រ្តា លើកពីបញ្ហាតំបន់ប្រយុទ្ធរបស់វិសាខា
ក្នុងជំនួបសប្ដាហ៍ទី៧ ពានរង្វាន់ខេមបូឌានព្រីមៀរលីគ ក្រុមភ្លៀវក្រសួងការពារជាតិត្រូវប្រកួតក្រុមម្ចាស់ផ្ទះវិសាខា នៅកីឡដ្ឋានព្រីនស៍ វេលាម៉ោង ៦ល្ងាច ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងសន្នីសទីសារព័ត៌មានមុនការប្រកួត លោក ភា សុភ័ត្រ្តា គ្រូបង្វឹកក្រសួងការពារជាតិ បាននិយាយថា ៖«ខ្ញុំអាចនឹងលើកថយបន្ថិចនៅពេលវិសាខាមានខ្សែប្រយុទ្ធ Haber ហាក់ដូចជាផ្ទុយពីគេបន្ដិច។ នៅពេលពួកគេមានកីឡាករខ្ពស់ ប៉ុន្តែពួកគេបែរជាមិនសូវលេងបាល់ខ្ពស់ឬលើកទៅវិញ។ នេះក៏ជាហេតុមួយនៅពេលក្រុមមានខ្សែប្រយុទ្ធខ្ពស់ហើយមានគុណភាពបែរជាមិនសូវលេងបាល់លើទៅវិញ»។
«បើនិយាយពីខ្សែប្រយុទ្ធបច្ចុប្បន្នគឺកីឡាករ Jonata។ គាត់ព្យាយាមលេង និងធ្វើចលនាដើម្បីរកបាល់ដោយខ្លួនឯងច្រើន។ ជាហេតុធ្វើឲ្យគាត់ពិបាកក្នុងការរក្សាកម្លាំង និងស្វែងរកឱកាសគ្រាប់បាល់។ Jonata ត្រូវការអ្នកបង្កើតឱកាសឲ្យគាត់ដើម្បីរកគ្រាប់បាល់»។ លោក ភា សុភក្ត្រា បញ្ជាក់។

បើក្រឡែកមើល២ប្រកួតចុងក្រោយរបស់វិសខាគឺធ្វើមិនបានល្អទេ។ ពួកគេបានចាញ់ទាំង២ប្រកួតនៅក្នុងដីខ្លួនឯងនិងមិនអាចរកគ្រាប់បាល់បានទេ។ ទោះបីជាបញ្ហាក្នុងតំបន់ប្រយុទ្ធបន្ថិចបន្ថួច ចំពោះការប្រកួត២លើកចុងក្រោយមែន ប៉ុន្តែវិសាខានៅតែជាក្រុមដ៏គ្រោះថ្នាក់សម្រាប់ក្រសួងការពារជាតិល្ងាចនេះ។
លោក ភា សុភ័ត្រ្តា បានបន្ថែមថា ៖«ទោះបីលទ្ធផល៣ប្រកួតចុងក្រោយរបស់វិសាខា ធ្វើមិនបានល្អមែន តែពួកគេជាក្រុមមួយដ៏គ្រោះថ្នាក់មួយ។ ពួកគេមានគ្រូដែលមានបទពិសោធ និងកីឡាករល្អៗច្រើន។ កីឡាករក្នុងស្រុកមួយចំនួនសុទ្ធតែជាប់ជម្រើសជាតិទៀត។ នេះជាក្តីបារម្ភរបស់ខ្ញុំនៅតែពេលជួបវិសាខាពេលល្ងាចនេះ»។
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


