កីឡា
ក្នុងប្រវត្តិសាស្ត្រមានខ្សែការពារ៣រូបប៉ុណ្ណោះបានឈ្នះពាន Ballon d’Or
Ballon d’Or ជាពានរង្វាន់ដ៏ថ្លៃថ្លាផ្តល់ជូនកីឡាករឆ្នើមប្រចាំឆ្នាំ ដែលសម្រេចបានលទ្ធផលធំធេងទាំងនៅក្លិប និងជម្រើសជាតិ។ ពាននេះភាគច្រើនធ្លាក់ទៅលើដៃខ្សែប្រយុទ្ធ ខណៈកីឡាករចាំទី និងខ្សែការពារ។
ទោះបីជាយ៉ាងណា ពានរង្វាន់ដែលមានអាយុកាល៦៧ឆ្នាំនេះមានកីឡាករជាខ្សែការពារ៣នាក់ធ្លាប់ទទួលបានមានដូចខាងក្រោម៖
១. កីឡាករ Fabio Cannavaro
ខ្សែការពារអ៉ីតាលីកីឡាករ Fabio Cannavaro បានឈ្នះពានរង្វាន់ Ballon d’Or នៅឆ្នាំ ២០០៦។ សមិទ្ធផលរបស់លោកគឺបានឈ្នះជើងឯកពិភពលោក World Cup ជាមួយក្រុមជម្រើសជាតិអ៉ីតាលីក្នុងនាមជាប្រធានក្រុម។ ក្នុងការបោះឆ្នោតក្នុងពានរង្វាន់ Ballon d’Or លោកទទួលបានសារគាំទ្រ៤៩៨ពិន្ទុច្រើនជាងកីឡាករ Zinedine Zidane និង Ronaldinho។ ក្នុងអាជីពបាល់ទាត់ លោកបង្ហាញខ្លួនបានចំនួន ៥៣១ លើក និងស៊ុតបញ្ចូលទី ១៦គ្រាប់ក្នុងនាមជាខ្សែការពារឲ្យក្លិប៧ផ្សេងគ្នា ព្រមទាំងរកបាន២គ្រាប់ឲ្យជម្រើសជាតិអ៉ីតាលី។

២. កីឡាករ Matthias Sammer
កីឡាករ Matthias Sammer បានឈ្នះពាន Ballon d’Or នៅឆ្នាំ១៩៩៦។ ដំបូងឡើយលោកលេងក្នុងតំណែងជាខ្សែមប្រើ ប៉ុន្តែក្រោយពេលផ្លាស់ទៅក្លិប Borussia Dortmund ត្រូវបានលោក Ottmar Hitzfeld ជាគ្រូបង្វឹកដាក់ឲ្យលេងជាអ្នកការពារវិញ។
សមិទ្ធផលសំខាន់ៗដែល Matthias Sammer សម្រេចបានគឺជួយក្លិប Dortmund ឈ្នះពាន២ក្នុងមួយរដូវកាល ក្នុងនោះ ឈ្នះជើងឯកលីគកំពួលអាល្លឺម៉ង់ និងពាន German Super Cup។ លោកជាសមាជិកជួយឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់បានឈ្នះជើងឯកទ្វីបអឺរ៉ុប (Euro) នៅឆ្នាំនោះ។ ការសម្រេចបានសមិទ្ធផលធំៗជាមួយក្លិប និងក្រុមជម្រើសជាហេតុធ្វើឲ្យខ្សែការពាររូបនេះមានលទ្ធភាពឈ្នះពាន Ballon d’Or។

៣. កីឡាករ Franz Beckenbauer
កីឡាករ Franz Beckenbauer ជាខ្សែការពារដំបូងជាបង្អស់ដែលឈ្នះពានរង្វាន់ Ballon d’Or។ រឿងនឹកស្មានមិនដល់គឺលោកបានឈ្នះពានរង្វាន់នេះ២ដងគឺឆ្នាំ១៩៧២ និង១៩៧៦។ លោកត្រូវបានចាត់ទុកថាជាខ្សែការពារដ៏ល្អបំផុត ក្នុងប្រវត្តិសាស្រ្តបាល់ទាត់។
សមិទ្ធផលរបស់លោកគឺជួយឲ្យក្លិប Bayern ឈ្នះជើងឯក UEFA Champion League និងពានរង្វាន់លីគកំពូលអាល្លឺម៉ង់៣រដូវកាលជាប់គ្នា។ ជាមួយគ្នានេះ លោកជាសមាជិកដ៏សំខាន់ដែលបានជួយឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់ឈ្នះជើងឯកទ្វីបអឺរ៉ុប Euro ឆ្នាំ១៩៧២ និងជើងឯកពិភពលោក World Cup ឆ្នាំ១៩៧៤។

អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


