កីឡា
ចាប់ផ្តើមរដូវកាលដំបូង Ryo Fujii ក្លាយជាតួសំខាន់បម្រើការពាររបស់ព្រះខ័នរាជស្វាយរៀង
កីឡាករ Ryo Fujii ក្លាយជាតួអង្គសំខាន់មួយក្នុងតំបន់បម្រើការពារ ក្រោយចាប់ផ្តើមជាមួយក្លិបព្រះខ័នរាជស្វាយរៀងបាន៨សប្ដាហ៍ក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគរដូវកាល ២០២៣-២៤។
ព្រះខ័នរាជស្វាយរៀងបានប្រកាសជាផ្លូវការកាលពីថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០២៣ ក្នុងការនាំយកខ្សែបម្រើការពារកីឡាករ Ryo Fujii ជនជាតិជប៉ុន ដើម្បីពង្រឹងតំបន់កណ្ដាលក្នុងការប្រកួតប្រជែងពានរង្វាន់ផ្សេងៗក្នុងរដូវកាលឆ្នាំ២០២៣-២៤។
ឆ្លងកាត់ការប្រកួត៨សប្ដាហ៍ក្នុងលីគកន្លងមក កីឡាករ Ryo Fujii ពិតជាកម្លាំងគាទ្រដ៏សំខាន់ដែលលោកគ្រូ Pep Muñoz ពេញចិត្តយ៉ាងខ្លាំងជាមួយទម្រង់របស់កីឡាកររូបនេះ។ Ryo បានរូមចំណែកជួយឲ្យព្រះខ័នរាជស្វាយរៀងទទួលបានជ័យជម្នះ៨ប្រកួតជាប់គ្នា និងរបូតគ្រាប់បាល់ត្រឹម៨គ្រាប់ប៉ុណ្ណោះ ក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគ។

Ryo Fujii ភាគច្រើនស្ថិតក្នុងជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Pep Muñoz ជនជាតិអេស្ប៉ាញដោយសារខ្សែបម្រើការពារវ័យ២៧ឆ្នាំ រូបនេះមានភាពវ័យឆ្លាតរួមផ្សំទាំងការបត់បែនលឿននៅលើទីលាន និងការលេងយល់ចិត្តគ្នាជាមួយមិត្តរួមក្រុម។ រូបគេបានបង្ហាញខ្លួនឲ្យព្រះខ័នរាជស្វាយរៀងបាន៧លើកក្នុងចំណោម៨ប្រកួត និងស៊ុតបញ្ចូលទី១គ្រាប់។

មុនពេលចូលរួមជាមួយព្រះខ័នរាជស្វាយរៀង Ryo Fujii ធ្លាប់លេងឲ្យក្លិប៥ផ្សេងគ្នា ក្នុងនោះលេងឲ្យ LA Galaxy II នៅលីគទី២ សហរដ្ឋអាមេរិក, ឆ្នាំ២០១៨ លេងនៅក្លិប Nyköpings នៅលីគទី៣ ប្រទេសស៊ុយអែត, ឆ្នាំ២០២០ លេងនៅក្លិប Global នៅលីគកំពូលហ្វីលីពីន, ឆ្នាំ២០២១-២០២២ លេងនៅក្លិប Kaya FC និងឆ្នាំ២០២៣ លេងនៅក្លិប PSIS Semarang នៅលីគកំពូលឥណ្ឌូណេស៊ី៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


