កីឡា
ក្រោយឈ្នះ Ballon d’or លើកទី៨ Messi គិតថា ឆ្នាំក្រោយ Haaland, Mbappe នឹងឈ្នះ
តារាឆ្នើម Lionel Messi បានឈ្នះពានរង្វាន់បាល់មាស (Ballon d’or) លើកទី៨ ក្នុងអាជីពក្រោយពីបានទទួលបានសម្លេងបោះឆ្នោតគាំទ្រច្រើនជាងកីឡាករ Erling Haaland និង Kylian Mbappe។ ការបោះឆ្នោតពានរង្វាន់នេះផ្អែកលើសមិទ្ធផលរបស់កីឡាករនៅចន្លោះថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។

កីឡាករ Lionel Messi បាននិយាយថា ៖«អរគុណអ្នកទាំងអស់គ្នា ជាពិសេសមិត្តរួមក្រុមរបស់ខ្ញុំ។ អរគុណអ្នកគ្រប់គ្នាដែលបានបោះឆ្នោតអោយខ្ញុំ។ ពានរង្វាន់ Ballon d’Or គឺជាកាដូដ៏អស្ចារ្យសម្រាប់គាំទ្រអាហ្សង់ទីនទាំងអស់គ្នា។ ខ្ញុំក៏មិនភ្លេចដែរកីឡាករ Haaland និង Mbappé។ នេះគឺជាឆ្នាំដ៏អស្ចារ្យរបស់ពួកគេ ហើយនៅឆ្នាំខាងមុខ ពួកគេនឹងឈ្នះពានរង្វាន់នេះ»។

កីឡាករ Lionel Messi មានវ័យ៣៦ឆ្នាំហើយ សម្រាប់ការឈ្នះពានរង្វាន់ Ballon d’or លើកទី៨នេះអាចថាជាលើកចុងក្រោយរបស់រូបគេ។ ចំពោះកីឡាករ Haaland និង Mbappé សុទ្ធតែជាកីឡាករវ័យក្មេងដែលមានសមត្ថភាព ច្បាស់ណាស់នៅឆ្នាំខាងមុខពួគេទាំងនឹងមានឱកាសឈ្នះពានរង្វាន់នេះ។
Lionel Messi បានបន្ថែមថា៖«ខ្ញុំមានសំណាងណាស់។ ខ្ញុំបានលេងឱ្យក្រុមល្អបំផុតក្នុងពិភពលោក ល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ ខ្ញុំអាចឈ្នះពានរង្វាន់បុគ្គលជាច្រើន អរគុណចំពោះរឿងនោះ។ ជាមួយអាហ្សង់ទីន ខ្ញុំក៏ធ្លាប់បរាជ័យច្រើន ប៉ុន្តែខ្ញុំមិនបោះបង់ឡើយ។ ការឈ្នះពាន Copa America និង World Cup នោះហើយជាមូលហេតុដែលខ្ញុំមានមោទនភាពកើតចេញពីការមិនបោះបង់តស៊ូរហូតដល់ឈ្នះពានទាំង២នេះ»៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


