Connect with us

កីឡា

ពិធីករ FOX SPORT ៤រូបនឹង​ធ្វើអត្ថាធិប្បាយប្រដាល់គុនខ្មែរថ្ងៃអាទិត្យនេះ

បានផុស

នៅ

ពិធីករកីឡាប្រដាល់បរទេស៤រូបនឹងធ្វើ​អត្ថាធិប្បាយការប្រកួតគុនខ្មែរជាភាសាអង់គ្លេសនៅថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់ពីក្បាច់គុនខ្មែរដែលកំពុងល្បីសុះសាយ។

លោក Tommy Kim អ្នកផ្គូផ្គងកម្មវិធីប្រដាល់នៅសង្វៀនទូរទស្សន៍ថោនបានដឹងថា លោក Andrew Whitelaw និង Christopher Garridor មក​ពី​ទូរទស្សន៍​កីឡា FOX SPORT នឹង​ធ្វើ​អត្ថាធិប្បាយព្រឹត្តិការណ៍ប្រកួតដ៏ធំប្រចាំឆ្នាំនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានកីឡាករ ព្រំ សំណាង ប្រកួតជាមួយកីឡាករមីយ៉ាន់ម៉ា Dave Leduc ព្រមទាំងមានកីឡាករគុនខ្មែរជាច្រើនរូបទៀតដូចជា ធឿន ធារ៉ា, រឿង សុភ័ណ្ឌ, ផល សោភ័ណ្ឌ, ប៉ឺត សង្ឃឹម និងឈុត សេរីវ៉ាន់ថង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Andrew Whitelaw និង Christopher Garridor ជាពិធីករកីឡាប្រដាល់នៅកម្មវិធីប្រដាល់គុន​ចម្រុះដ៏ធំក្នុងពិភពលោក UFC របស់សហរដ្ឋអាមេរិក។

ជាមួយគ្នានេះ លោក ពេជ្រ សុផាន់ គ្រូបង្ហាត់របស់កីឡាករ ពេជ្រ សម្បត្តិ បានឲ្យដឹងថា កម្មវិធីប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរពិភព​លោក​នៅប្រទេសអូស្ត្រាលី នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នឹងមានពិធីករមកពីទូរទស្សន៍ប៉ុស្តិ៍កីឡាដ៏ល្បី FOX SPORT ២រូបធ្វើអត្ថាធិប្បាយ។

ការប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរនៅលើទឹកដីអូស្ត្រាលីនេះផ្សាយបន្តផ្ទាល់ដោយទូរទស្សន៍ BTV Cambodia និង​គ្រោងទុក​ចាក់ផ្សាយនៅលើទូរទស្សន៍កីឡា FOX SPORT ប្រហែលជា២សប្តាហ៍បន្ទាប់។

កីឡាករដែលប្រកួតនៅប្រទេសអូស្ត្រាលីមាន ពេជ្រ សម្បត្តិ, អេ អាំម៉ារីនភូថង និង លន បញ្ញា សុទ្ធតែដណ្តើមខ្សែក្រវាត់គុនខ្មែរពិភពលោក ហើយក៏មានរង្វាន់រថយន្ត១គ្រឿង។ ជាមួយគ្នានេះ ក៏មានកីឡាករគុនខ្មែរ២រូបទៀតគឺ ពេជ្រ ប៊ុនសិទ្ធ និង គឿម សុវណ្ណគីម ប្រកួតមិត្តភាពអន្តរជាតិ។

ព្រឹត្តិការណ៍នេះធ្វើនៅវិមាន MALVERN TOWN HAL ទីក្រុងម៉េលប៊ន ប្រទេសអូស្ត្រាលី ចាប់ពីម៉ោង១១ព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

នេះជាសកម្មភាពដ៏សំខាន់ក្នុងការផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោកឲ្យស្គាល់កាន់តែច្បាស់អំពីក្បាច់គុនរបស់កម្ពុជា៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម