កីឡា
ម្ចាស់ផ្ទះឥណ្ឌូណេស៊ីតៀមខ្លួនប្រកួត 2023 World Cup U-17
ប្រទេសឥណ្ឌូណេស៊ី តៀមខ្លួនរួចរាល់ទាំងហេដ្ឋារចនាសម្ព័ន្ធនិងក្រុមបាល់ទាត់ ដើម្បីប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២៣ អាយុក្រោម១៧ឆ្នាំ ដែលត្រូវចាប់ផ្តើមការប្រកួតនៅថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆាំ២០២៣ ដែលមានប្រទេសចំនួន២៦។

លោក Bima Sakti គ្រូបង្វឹកគ្រូក្រុមជម្រើសឥណ្ឌូណេស៊ីបាននិយាយថា៖«យើងបានរៀបចំខ្លួនរួចរាល់សម្រាប់ការប្រកួត World Cup U17។ មុនព្រឹត្តិការណ៍នេះចូលមកដល់យើងបានរៀបចំកម្មវិធីប្រកួតមិត្តភាពសំខាន់ចំនួន៧។ សម្រាប់ការប្រកួត២លើកដំបូងរបស់យើងគឺត្រូវប្រកួតជាក្រុមដែលមានកម្រិតទាប។
ការប្រកួតបន្ទាប់គឺយើងត្រូវជួបជាមួយ ក្រុម Paderborn និង ក្រុម Osnabruck ដែលក្រុមស្ថិតនៅលីគទី២ Bundesliga ដែលកីឡាករល្អខ្លាំងៗ។ បន្ទាប់មកទៀតក្រុមយើងក៏ត្រូវជួបជាមួយ ក្រុម U-18 និង U-19 របស់ក្លិប Eintracht Frankfurt, Mainz និង FC Koln ទៀត»។

ក្រុមបាល់ទាត់ឥណ្ឌូណេសុី ស្ថិតក្នុងពូល A ដែលមានក្រុមអេក្វាឌ័រ ម៉ារ៉ុក និង ប៉ាណាម៉ា។ ការប្រកួតដំបួងរបស់ក្រុមឥណ្ឌូណេសុីនឹងត្រូវជួបជាមួយក្រុមអេក្វាឌ័រ នៅថ្ងៃសុក្រ ទី១០ ខែវិច្ឆកា ឆ្នាំ២០២៣ វេលាម៉ោង៧យប់ នៅកីឡដ្ឋាន Gelora Bung Tomo។
ចំពោះការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្ដាច់ព័្រត្រនៅកីឡដ្ឋាន Manahan បើតាមបញ្ជាក់របស់ លោក Erick Thohir ប្រធានសហព័ន្ធបាល់ទាត់ឥណ្ឌូណេសុី៕

អត្ថបទ៖ ផា តនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


