កីឡា
Nick Taylor៖ការប្រកួតជុំទី២ លីគកំពូលកម្ពុជាកាន់តែប្រជែងខ្លាំង
ពានរង្វាន់ខេមបូឌានព្រីមៀរលីគឆ្នាំ ២០២៣-២៤ បានឈានដល់ការប្រកួតជុំទី២ ខណៈក្លិបព្រះខ័នរាជស្វាយរៀងធ្វើបានយ៉ាងល្អ ដោយមិនទាន់ស្គាល់បរាជ័យ និងកំពុងឈរនៅកំពូលតារាង។

កីឡាករ Nick Taylor បានប្រាប់«កម្ពុជាថ្មី»ថា ៖«ចាប់ផ្តើមចូលជុំទី២ ខេមបូឌានព្រីមៀរលីគ ២០២៣-២៤ ជាការប្រកួតគួរឲ្យចាប់អារម្មណ៍។ ក្រុមទាំងអស់ស្គាល់គ្នាច្បាស់កាន់តែច្បាស់ ក្រោយចប់ជុំទី១ ហើយនឹងត្រៀមពង្រឹងក្រុមបន្ថែមទៀត»។
កីឡាករបន្តថា ៖«វាកាន់តែមានការប្រកួតប្រជែងខ្លាំង។ ពួកយើងត្រូវតែខិតខំប្រឹងប្រែងដើម្បីរក្សាទម្រង់លេងឲ្យនៅតែល្អ។ យើងសហការគ្នាបានល្អ ហើយស្រេកឃ្លានជ័យជម្នះរាល់ចុងសប្តាហ៍។ ខ្ញុំមានអារម្មណ៍ជឿជាក់លើមិត្តរួមក្រុម»។

ការប្រកួតជុំទី១ ខេមបូឌានព្រីមៀរលីគមានការប្រកួតប្រជែងយ៉ាងខ្លាំង។ សូម្បីក្លិបទើបឡើងមកលីគកំពូលកម្ពុជាក្នុងរដូវកាលនេះគឺក្រុមអាយអេសអាយ ដង្កោសែនជ័យ និងក្រុមព្រៃវែង បានធ្វើឲ្យភ្ញាក់ផ្អើលតាមរយៈទម្រង់លេងដ៏មានគុណភាព។

កីឡាករ Nick Taylor បានបង្ហាញអារម្មណ៍រីករាយចំពោះទម្រង់លេងរបស់ក្រុមព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Pep Munoz ។

កីឡាករ Nick Taylor បាននិយាយថា ៖«ខ្ញុំសប្បាយចិត្តដែលក្រុមយើងចាប់ផ្តើមបានល្អក្នុងលីគ។ លីគកំពូលកម្ពុជាខ្លាំងនៅឆ្នាំនេះ៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


