កីឡា
លោក ភា សុភ័ត្ត្រា៖ ការនាំយក អារុណរ៉េយមិន មានផលចំណេញច្រើន
ក្លិបបាល់ទាត់ក្រសួងការពារជាតិបានប្រកាសជាផ្លូវការនៅថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងការនាំយកខ្សែបម្រើកណ្ដាល លឹម អារុណរ៉េយមិន ដែលជាកីឡាករខ្មែរ-នូវែលសេឡង់ វ័យ២០ឆ្នាំ មកចូលរួមដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតជុំទី២ ពានរង្វាន់លីគកំពូលកម្ពុជា។

លោក ភា សុភ័ត្ត្រា គ្រូបង្វឹកក្លិបក្រសួងការពារជាតិ បានរៀបរាប់ថា ក្រោយបញ្ចប់ការប្រកួតជុំទី១ ក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគ បានមើលឃើញអំពីចំណុចខ្វះខាតក្នុងតំបន់បម្រើកណ្ដាល ដែលជាតំបន់ស្នូលក្នុងការប្រកួត ហើយត្រូវការកីឡាករដែលមានគុណភាពក្នុងការចែកបាល់ទៅមុខដើម្បីបង្កើតឱកាសរកគ្រាប់បាល់ និងការបត់បែនប្តូរខាងលេង។ ដូច្នេះការនាំយកកីឡាករ លឹម អារុណរ៉េយមិន មកចូលរួមក្នុងជុំទី២ គឺដើម្បីបំពេញចន្លោះខ្វះខាតក្នុងតំបន់បម្រើកណ្ដាល។

លោក ភា សុភ័ត្ត្រា បានប្រាប់«កម្ពុជាថ្មី»ថា ៖«កត្តាដែលធ្វើឲ្យខ្ញុំនាំយកកីឡាករ អារុណ មកគឺដោយសារខ្ញុំធ្លាប់ធ្វើការជាមួយគ្នាក្នុងក្រុមជម្រើសជាតិ ហើយក៏បានសិក្សាពីភាពខ្លាំងរបស់គាត់ដែរគឺគុណភាពនៃការបញ្ជូនបាល់ ជាពិសេសការបញញ្ជូនបាល់បែបបញ្ឆិតចំណិតត្រសក់ដើម្បីផ្លាស់ប្តូរខាងលេង។ ដោយសម្លឹងឃើញពីគុណភាពរបស់ លឹម អារុណ ទើបខ្ញុំសម្រេចយករូបគេមកចូលរួមដើម្បីបំពេញចំណុចខ្វះខាតនៅក្នុងក្រុម»។

ការផ្លាស់មកក្លិបក្រសួងការពារជាតិគឺជាឱកាសរបស់ លឹម អារុណរ៉េយមិន ក្នុងការបង្ហាញសមត្ថភាពជាថ្មី ក្រោយការស្នាក់នៅជាមួយណាហ្គាវើលដ៍មិនសូវទទួលបានឱកាសបង្ហាញខ្លួនលើទីលាន។ ជាក់ស្តែងក្រសួងការពារជាតិក៏មានក្រុម B លេងលីគទី២ ដូច្នេះ អារុណ មានឱកាសកាន់តែច្រើនដើម្បីអភិវឌ្ឍខ្លួនព្រោះរូបគេមានវ័យទើប២០ឆ្នាំ។

លោក ភា សុភ័ត្ត្រា បានបន្ថែមថា ៖«យ៉ាងណាមិញសម្រាប់ អារុណ នៅតែមានចំណុចខ្វះខាត ដើម្បីកែប្រែ និងអភិវឌ្ឍខ្លួនបន្ថែម។ ចំណុចដែលគាត់ត្រូវកែប្រែបន្ថែមគឺពាក់ព័ន្ធនឹងកាយសម្បទា ជាពិសេសល្បឿនរបស់គាត់នៅយឺត។ មួយវិញទៀតគឺត្រូវបង្កើនសមត្ថភាពក្នុងការការពារ និងការសម្រេចចិត្ត»៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


