កីឡា
U17 ឥណ្ឌូណេស៊ី សល់ឱកាសប្រជែងឡើងទៅវគ្គ១៦ក្រុម World Cup U17
ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ីអាយុក្រោម១៧ឆ្នាំ ធ្វើបានល្អក្នុងការប្រកួត២លើក វគ្គសន្សំពិន្ទុ ពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២៣ ដោយមិនចាញ់សោះ និងមានឱកាសបន្តក្តីសម្រៃឆ្លងដល់វគ្គ១៦ក្រុមចុងក្រោយ។

ក្រុមជម្រើសជាតិឥណ្ឌូណេស៊ីស្ថិតក្នុងពូល A រួមមានក្រុមជម្រើសជាតិអេក្វាឌ័រ ម៉ារ៉ុក និង ប៉ាណាម៉ា។ ឆ្លងកាត់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល២លើក ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី បានស្មើជាមួយក្រុមអេក្វាឌ័រក្នុងលទ្ធផល ១-១ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ និងស្មើជាមួយក្រុមណាម៉ា ១-១ នៅកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

បច្ចុប្បន្នក្រុមឥណ្ឌូណេស៊ី កំពុងឈរនៅលេខ៣ ក្នុងពូល A ដោយមាន២ពិន្ទុ។ សម្រាប់ការប្រកួតចុងក្រោយក្រុមឥណ្ឌូណេស៊ីនឹងត្រូវធ្វើការធ្ងន់ ជាមួយក្រុមម៉ារ៉ុកដែលជាក្រុមខ្លាំងកំពុងឈរលេខ២ ក្នុងពូល។ ក្រុមឥណ្ឌូណេស៊ីត្រូវការឈ្នះជាចាំបាច់ដើម្បីធានាកៅអីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ខណៈបើស្មើក្រុមឥណ្ឌូណេស៊ីក៏អាចមានឱកាសឡើងដែរក្នុងនាមជាក្រុមលេខ៣ ល្អក្នុងពូល តែត្រូវរង់ចាំមើលការប្រកួតរវាងក្រុមអេក្វាឌ័រ និងប៉ាណាម៉ាសិន ជាពិសេសត្រូវរងចាំមើលលទ្ធផលក្រុមលេខ៣ ក្នុងពូលទាំង៦ទៀត។

ការប្រកួតពានពិភពលោកឆ្នាំ២០២៣ យុវជនអាយុក្រោម២៣ឆ្នាំ បែងចែកជាមួយ៦ពូល និងមានក្រុមចូលរួមចំនួន២៤ សម្រាប់ក្រុមដែលឈរលេខ១ និងលេខ២ក្នុងពូលនីមួយៗមានឱកាសឡើងទៅវគ្គបន្តដោយស្វ័យប្រវតិ្ត ខណៈក្រុមលេខ៣ប្រចាំពូលទាំង៦ នឹងត្រូវជ្រើសរើសយកក្រុមល្អចំនួន៤ ដើម្បីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


