កីឡា
ឱកាសឡើងវគ្គបន្តរបស់កូរ៉េខាងត្បូងស្តួចស្តើងក្នុងជើងឯក U17 World Cup
ក្រុមជម្រើសជាតិកូរ៉េខាងត្បូងអាយុក្រោម១៧ឆ្នាំធ្វើមិនបានល្អទេ ក្រោយចាញ់ការប្រកួត២លើកជាប់គ្នាក្នុងវគ្គសន្សំពិន្ទុពានរង្វាន់ World Cup U17 ហើយឱកាសឡើងទៅវគ្គ១៦សល់កាន់តែតិច។

ការប្រកួតបាល់ទាត់ជើងឯកពិភពលោកយុវជនអាយុក្រោម១៧ឆ្នាំ នៅប្រទេសឥណ្ឌូណេស៊ី ក្រុមយុវជនកូរ៉េខាងត្បូងស្ថិតក្នុងពូល E រួមមានសហរដ្ឋអាមេរិក បារាំង និង ប៊ូគីណាហ្វាសូ។ ជារឿងលំបាកមួយសម្រាប់កូរ៉េខាងត្បូងក្នុងការប្រជែងជាមួយក្រុមខ្លាំងៗក្នុងពូល។ ឆ្លងកាត់ការប្រកួត២លើក ក្រុមកូរ៉េខាងត្បូងបរាជ័យទាំង២លើកក្នុងនោះចាញ់សហរដ្ឋអាមេរិក ៣-១ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ និងយប់ថ្ងៃទី១៥ ក៏បន្តចាញ់ក្រុមបារាំង ១-០ ដែលធ្វើឲ្យឱកាសឡើងទៅវគ្គបន្តកាន់តែតិច។

បច្ចុប្បន្នក្រុមកូរ៉េខាងត្បូងកំពុងឈរនៅលេខ៣ ក្នុងពូល F ដោយប្រកួត២លើក ចាញ់ទាំង២ គ្មានពិន្ទុរាប់។ ចំពោះការប្រកួតចុងក្រោយកូរ៉េខាងត្បូងត្រូវជួបជាមួយក្រុមប៊ូគីណាហ្វាសូ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ ប្រសិនបើទទួលបានជ័យជម្នះច្រើនគ្រាប់ ត្រូវអ៊ុតមើលក្រុមលេខ៣ល្អបំផុតក្នុងពូលដែលជាឱកាសឡើងវគ្គបន្ត៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


