កីឡា
រកឃើញក្រុម១១កក់កៅអីឡើងវគ្គ១៦ក្រុម World Cup U17
ការប្រកួតវគ្គសន្សំពិន្ទុបាល់ទាត់ជើងឯកពិភពលោកអាយុក្រោម១៧ឆ្នាំ (World Cup U17) នឹងបញ្ចប់នៅថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ប៉ុន្តែពេលនេះរកឃើញក្រុម១១ហើយបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។

ក្រុម១១បានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ World Cup U17 ឆ្នាំ២០២៣ គឺ ក្រុមជម្រើសជាតិម៉ារ៉ុក អេក្វាឌ័រ អេស្ប៉ាញ ម៉ាលី អ៊ូបេគីស្ថាន អង់គ្លេស សេណេហ្គាល់ បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ និង វ៉េណេស៊ុយអេឡា។
លទ្ធផលក្នុងពូល A

ក្រុមម៉ារ៉ុ កនិងអេក្វាឌ័រ បានឈានទៅវគ្គ១៦ក្រុមចុងក្រោយ ដោយឈរលេខ១និងលេខ២ ក្នុងពូល A ។ ចំពោះក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ីនៅសល់ឱកាសតិចតួចបំផុតក្នុងការឡើងទៅវគ្គ១៦ក្រុម ក្នុងនាមជាក្រុមលេខ៣ល្អក្នុងពូលដោយសារមានតែ២ពិន្ទុ។
លទ្ធផលក្នុងពូល B

ក្នុងពួល B គឺមានក្រុមចំនួន៣ ដែលបានឡើងទៅវគ្គបន្តគឺក្រុមអេស្ប៉ាញ និង ម៉ាលី ជាក្រុមលេខ១ និងលេខ២ ខណៈអ៊ូបេគីស្ថានបានឡើងទៅវគ្គបន្តក្នុងនាមជាក្រុមលេខ៣ល្អក្នុងពូល។
លទ្ធផលក្នុងពូល C

ចំពោះពូល C គឺក្រុមអង់គ្លេសបានកក់កៅអីឡើងទៅវគ្កបន្ត បន្ទាប់ពីឈ្នះពីរប្រកួត ទោះបីនៅសល់១ប្រកួតទៀត។ ចំណែកក្រុមប្រេសុីល និងអុីរ៉ង ត្រូវរងចាំមួយប្រកួតចុងក្រោយទើបរកឃើញក្រុមលេខ២ និងលេខ៣ល្អក្នុងពូល។
លទ្ធផលក្នុងពូល D

ក្នុងពូល D ក្រុមដែលបានឡើងទៅវគ្គ១៦ក្រុមគឺសេណេហ្គាល់ មាន៦ពិន្ទុឈរនៅលេខ១ ក្នុងពូល A ទោះបីសល់១ប្រកួតទៀត។ ក្រុមអាហ្សង់ទីននិងជប៉ុន ត្រូវចាំអ៊ុតមួយប្រកួតចុងក្រោយទៀតដើម្បីកាត់សេចក្តីក្រុមលេខ២ និងលេខ៣ល្អ។
លទ្ធផលក្នុងពូល E

ពូល E បារាំងនិងសហរដ្ឋអាមេរិក បានទៅវគ្ក១៦ក្រុមចុងក្រោយ ដោយរកបាន៦ពិន្ទុដូចគ្នា។ ក្រុមកូរ៉េខាងត្បូងក៏នៅមានឱកាសដែរក្នុងនាមជាក្រុមលេខ៣ល្អក្នុងពូល ប៉ុន្តែពួកគេត្រូវការឈ្នះជាចាំបាច់ទល់នឹងក្រុមប៊ូគីណាហ្វាសូ ដែលត្រូវការឈ្នះដូចគ្នា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
លទ្ធផលក្នុងពូល F

ពូល F អាល្លឺម៉ង់ និងវ៉េណេស៊ុយអេឡា បានឡើងទៅវគ្គបន្ត ទោះនៅសល់១ប្រកួតទៀត។ សម្រាប់ក្រុមម៉ិកស៊ិក ក៏នៅសល់ឱកាសឡើងវគ្គបន្តដែរ ប៉ុន្តែត្រូវការឈ្នះជាចាំបាច់ពេលជួបក្រុមនូវែលសេឡង់។
លទ្ធផលបណ្តោះអាសន្នក្រុមដែលមានចំណត់ថ្នាក់លេខ៣ ក្នុងពូលទាំង៦ ក្នុងនោះក្រុម៤បានឡើងទៅវគ្គ១៦ក្រុមចុង និងនៅសល់៥ក្រុមទៀតដែលត្រូវកាត់សេចក្តីសម្រាប់ការប្រកួតចុងក្រោយ៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


