កីឡា
Jelle Goselink ជាកីឡាករហុល្លង់ទី៣ចូលរួមជាមួយភ្នំពេញក្រោន
នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសជាផ្លូវការក្នុងការនាំយកខ្សែប្រយុទ្ធកីឡាករសញ្ជាតិហុល្លង់ Jelle Goselink មកចូលរួមជាមួយក្នុងពេលទីផ្សារដោះដូរលើកទី២។

កីឡាករ Jelle Goselink វ័យ២៤ឆ្នាំ បានផ្លាស់មកចូលរួមភ្នំពេញក្រោនក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប Borneo F.C.របស់ប្រទេសឥណ្ឌូណេស៊ី។ នេះជាកីឡាករហុល្លង់ទី៣ដែលបានចូលរួមជាមួយក្លិបជើងឯកលីគកំពូលកម្ពុជា៨សម័យកាល បន្ទាប់ពីកីឡាករហុល្លង់ទី១ Elroy van der Hoof ចូលរួមក្នុងឆ្នាំ២០១៣ និងទី២កីឡាករ Koen Bosma ក្នុងឆ្នាំ២០១៤។

ភ្នំពេញក្រោនមានភារកិច្ចច្រើន ក្នុងរដូវកាលនេះទាំងការប្រកួត AFC Cup ដែលក្លិបបានដាក់គោលដៅត្រូវតែធ្វើឲ្យបានល្អ។ នេះមានន័យថា ភ្នំពេញក្រោនបានបន្ថែមខ្សែប្រយុទ្ធដើម្បីជួយខ្សែប្រយុទ្ធជប៉ុន Shintaro Shimizu, Andrés Nieto និង លឹម ពិសុទ្ធ ក្នុងករណីមានរបួស។
ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំ Goselink មានគុណភាពក្នុងការបញ្ចប់ទីតាមរយៈការប្រើក្បាលតែត ដោយសាររូបគេមានកម្ពស់ខ្ពស់រួមផ្សំនឹងបច្ចេកទេសដ៏ល្អ។ ទម្រង់លេងរបស់ក្លិបភ្នំពេញក្រោនគឺចូលចិត្តលេងពីស្លាបទាំងសងខាង ដោយសារមានកីឡាករប្រកបដោយគុណភាពក្នុងការចែកបាល់ដូចជា យ៉ើ មូស្លីម, ផាច សុជាវីឡា និង សឿត បារាំង ជាដើម។

ក្រោយផ្លាស់មកកាន់លីគកំពូលកម្ពុជា Goselink បាននិយាយថា៖« «ខ្ញុំពិតជារីករាយណាស់ដែលបានចូលរួមជាមួយភ្នំពេញក្រោន។ អ្នកនៅទីនេះរួសរាយរាក់ទាត់ ហើយពួកគេពិតជាស្រលាញ់បាល់ទាត់ដូចខ្ញុំដែរ។ ខ្ញុំពិតជារំភើប។ ខ្ញុំនឹងបង្ហាញសមត្ថភាព១០០% ទៅកាន់អ្នកគាំទ្រ មិត្តរួមក្រុម និងអ្នកទាំងអស់គ្នាដែលស្រលាញ់ភ្នំពេញក្រោន។ ខ្ញុំនឹងខំព្យាយាមជួយក្រុមតាមលទ្ធភាពដែលអាចធ្វើបានដើម្បីទទួលបានសមិទ្ធផលអស្ចារ្យទាំងអស់គ្នា»៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


