កីឡា
ក្រុមប្រេស៊ីលកាន់តែដុនដាបក្រោយចាញ់២ប្រកួតជាប់គ្នាជម្រុះ World Cup
ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលបានធ្លាក់មកចំណាត់ថ្នាក់លេខ៦ ក្នុងតារាងពិន្ទុវគ្គជម្រុះពានរង្វាន់ World Cup ឆ្នាំ២០២៦ ក្នុងតំបន់អាមេរិកឡាទីន ក្រោយចាញ់២ប្រកួតជាប់គ្នា។

ក្នុងវគ្គជម្រុះជើងឯកពិភពលោកឆ្នាំ២០២៦ ប្រេស៊ីលចាប់ផ្តើមមិនបានល្អទេ ដោយរកបានត្រឹមតែ៧ពិន្ទុប៉ុណ្ណោះ ក្នុងការប្រកួត៦លើក តាមរយៈជ័យជម្នះ២ ស្មើ១ និងចាញ់៣។ ក្រុមប្រេស៊ីលអាចនឹងបាត់ឱកាសឡើងជុំផ្តាច់ព្រ័ត្រ បើសិនពួកគេនៅតែធ្វើមិនបានល្អនៅការប្រកួតបន្ទាប់ទៀត។
កាប្រកួត២លើកចុងក្រោយ ប្រេស៊ីលបានបរាជ័យក្រោមថ្វីជើងក្រុមកូឡុំប៊ី ២-១ កាលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ និងនៅព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា នេះ បន្តចាញ់ក្រុមអាហ្សង់ទី ១-០។ ការធ្វើមិនបានល្អរបស់ប្រេស៊ីលបែបនេះ ស្របពេលអវត្តមានខ្សែប្រយុទ្ធឆ្នើម Neymar ដែលមានបញ្ហារបួស។

ប៉ុន្តែឱកាសសម្រាប់ប្រេស៊ីលឡើងជុំផ្តាច់ព្រ័ត្រឆ្នាំ២០២៦ នៅតែមានច្រើនដោយសារសល់ការប្រកួតច្រើន។ វគ្គជម្រុះក្នុងតំបន់អាមេរិកឡាទីន គ្រោងនឹងបញ្ចប់នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥។ តំបន់ CONMEBOL នេះមាន១០ប្រទេសគឺអាហ្សង់ទីន អ៊ុយរូហ្គាយ កូឡុំប៊ី ប្រេស៊ីល វ៉េណេស៊ុយអេឡា អេក្វាឌ័រ ប៉ារ៉ាហ្គាយ ឈីលី បូលីវី និង ប៉េរូ ដោយមាន៦កៅអីកន្លះសម្រាប់ជុំផ្តាច់ព្រ័ត្រ ពោលគឺ៦ក្រុមឡើងតាមរយៈការប្រកួតជម្រុះ ខណៈ១ក្រុមទៀតមានកន្លះកៅអីត្រូវប្រកួត Play off ជាមួយតំបន់ផ្សេង៕


អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


