កីឡា
ប្រធានគុនខ្មែរអន្តរជាតិប្រាប់ថា ថៃក៏បញ្ជូនកីឡាករម្នាក់មកប្រកួតគុនខ្មែរពិភពលោក
ប្រទេសថៃគ្រោងបញ្ជូនកីឡាករម្នាក់មកចូលរួមប្រកួតគុនខ្មែរពិភពលោក លើកទី៤ ដែលធ្វើចាប់ពីថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប់។
លោក មៀម រ៉ា ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិថា បានឲ្យដឹងថា ប្រទេសដែលចូលរួមប្រកួតគុនខ្មែរពិភពលោកលើកទី៤នេះមានជាង២០ ក្នុងនោះមាន១៧ប្រទេសបានបញ្ជូនអត្តពលិកឲ្យចូលរួមប្រកួត និងប្រទេសមួយចំនួនទៀតមានជាតំណាង ឬសមាជិកចូលរួមដែលមានកិច្ចប្រជុំប្រចាំឆ្នាំផង។

ជាមួយគ្នានេះ លោក មៀម រ៉ា បានបញ្ជាក់ថា ព័ត៌មានជាក់លាក់គឺមាន១៧ប្រទេសបានបញ្ជូនអត្តពលិកចូលរួមប្រកួតដែលសរុបកីឡាករ កីឡាការិនីរបស់ម្ចាស់ផ្ទះកម្ពុជាផងមានជាង៦០នាក់។ ក្នុងចំណោមវិញ្ញាសា និងការប្រកួតខ្សែក្រវាត់ មានវិញ្ញាសាខ្លះមានបេក្ខភាពច្រើននាក់ដែលត្រូវប្រកួតជម្រុះច្រើនវគ្គ។
លោកបានរៀបរាប់ថា ប្រទេសដែលបញ្ជូនកីឡាករ កីឡាការិនីចូលរួមប្រកួតមានរុស្ស៊ី (៦នាក់) ឥណ្ឌា (៦នាក់) កាហ្សាស្ថាន (៤នាក់) អ៉ីរ៉ង់ (៤នាក់) ជប៉ុន (៣នាក់) ហ្វីលីពីន (៥នាក់)ឥណ្ឌូណេស៊ី (៤នាក់) កាមេរ៉ូន (១នាក់) អូស្ត្រាលី (១នាក់) ម៉ាឡេស៊ី (១នាក់) អាហ្សង់ទីន (១នាក់) វៀតណាម (១នាក់) ឡាវ (១នាក់) ថៃ (១នាក់) និងម្ចាស់ផ្ទះកម្ពុជា (២៥នាក់)។
តាមអ្វីដែលលោកប្រធានសហព័ន្ធគុនខ្មែរពិភពលោកបានបង្ហាញខាងលើនេះឃើញថា ថៃគ្រោងបានបញ្ជូនកីឡាករម្នាក់ចូលរួមដែរ។ កាលស៊ីហ្គេម លើកទី៣២ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ថៃមិនបានបញ្ជូនអត្តពលិករបស់ខ្លួនចូលរួមប្រកួតប្រភេទគុនខ្មែរទេ ហើយរហូតដល់ពេលនេះ នៅមិនទាន់បើកទ្វារទទួលយកអត្តពលិកគុនខ្មែរទៅប្រកួតនៅប្រទេសថៃ ស្របពេលកម្ពុជាអនុញ្ញាតឲ្យកីឡាករ កីឡាការិនីថៃមកប្រកួតរាល់សប្តាហ៍។

តាមការឲ្យដឹងងពីលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាថា ការប្រកួតគុនខ្មែរពិភពលោកលើកទី៤នេះមានការបែងចែកជា៣ប្រភេទគឺកម្រិតស្ម័គ្រចិត្ត កម្រិតពាក់កណ្តាលអាជីព និងកម្រិតអាជីព ក្នុងនោះមានខ្សែក្រវាត់៤គ្រឿង និងមេដាយមាស ប្រាក់ សំរិទ្ធគ្រប់វិញ្ញាសា។
លោក វ៉ាត់ ចំរើន បានផ្តាំផ្ញើដល់អត្តពលិកគុនខ្មែរ និងគណៈកម្មការរៀបចំការប្រកួតថា សូមឲ្យគណៈកម្មការរៀបចំការប្រកួត និងអត្តពលិកទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍យុត្តិធម៌ (Fair Play) ដែលគោរពគ្នាទៅវិញទៅមក គោរពបទបញ្ជានៃការប្រកួត និងគោរពតួនាទីរបស់ខ្លួន។ គោលការណ៍យុត្តិធម៌នេះហើយដែលនឹងធ្វើឲ្យគុនខ្មែររឹងមាំ រីកចម្រើន និងល្បីល្បាញលើឆាកអន្តរជាតិ។
ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានត្រៀមកីឡាករ កីឡាការិនី២៥រូបចូលរួមប្រកួតគ្រប់វិញ្ញាសាទាំងកម្រិតស្ម័គ្រចិត្ត ពាក់កណ្តាលអាជីព និងអាជីព។ កីឡាករកម្ពុជាដែលប្រកួតកម្រិតអាជីពមានដូចជា រឿង សុភ័ណ្ឌ, ផល សោភ័ណ្ឌ, ខាំ ខ្លានាង និង ឈុត សេរីវ៉ាន់ថង ជាដើមដែលសុទ្ធតែម្ចាស់មេដាយមាសស៊ីហ្គេម៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


