កីឡា
ផែនការដាក់គុនខ្មែរចូលកីឡាអូឡាំពិកកាន់តែមានពន្លឺ
គោលដៅដាក់កីឡា«គុនខ្មែរ»ចូលក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករបស់កម្ពុជាកាន់តែមានពន្លឺ បន្ទាប់ពីទទួលបានការគាំទ្រពីប្រទេសជាសមាជិកប្រមាណ៦០នៅក្នុងមហាសន្និបាតកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា គោលដៅរបស់កម្ពុជាគឺនាំយកកីឡាគុនខ្មែរទៅចូលក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកពិភពលោក ប៉ុន្តែមុនពេលឈានដល់កម្រិតអូឡាំពិកគឺត្រូវឆ្លងកាត់កម្រិតតំបន់ និងអាស៊ីជាមុន។

លោកមានប្រសាសន៍ថា ៖«យើងមានមហិច្ឆតាធំណាស់គឺធ្វើឲ្យកីឡាមួយនេះមានប្រជាប្រិយភាពទូទាំងពិភពលោក។ យើងបានឈានពីមួយជំហានទៅមួយជំហានគឺចេញពីកីឡាតំបន់នៅស៊ីហ្គេមដែលយើងត្រូវបានទទួលស្គាល់ និងចុះបញ្ជីក្នុងច្បាប់កីឡាស៊ីហ្គេមថា មានកីឡាគុនខ្មែរមួយរួចហើយ។ យើងបានឈានពីតំបន់គឺធ្វើយ៉ាងណាឲ្យកីឡាអូឡាំពិកអាស៊ីទទួលស្គាល់។ នេះជាជំហានទី២ ហើយជំហានទី៣ យើងត្រូវទៅឲ្យដល់កម្រិតអូឡាំពិកពិភពលោក។ នេះជាសុបិរបស់យើង គឺជាសុបិនមួយដែលមានឆន្ទៈពិតប្រាកដរបស់ខ្មែរយើង»។
សហព័ន្ធកីឡាគុនខ្មែរអន្តរជាតិបានរៀបចំមហាសន្និបាតរបស់ខ្លួននៅខេត្តសៀមរាបដែលមានការចូលរួមពីសមាជិកផ្ទាល់ចំនួន១៧ប្រទេស និងប្រទេសជាសមាជិកបានផ្តល់សិទ្ធិប្រទានជាង៤០ទៀតសរុបមានប្រមាណ៦០ប្រទេស។ មហាសន្និបាតបានអនុម័តគោលការណ៍ចំនួន៦ដើម្បីជំរុញ និងអភិវឌ្ឍគុនខ្មែរលើឆាកអន្តរជាតិ។

គោលការណ៍ទាំង៦ចំណុចដែលគាំទ្រពីប្រទេសជាសមាជិកទាំងនេះហើយដែលជាផ្លូវដ៏មានពន្លឺឆ្ពោះទៅរកការដាក់គុនខ្មែរចូលក្នុងកីឡាកម្រិតអាស៊ី មុនពេលឈានដល់កម្រិតអូឡាំពិក។ តាមការឲ្យដឹងពីលោក វ៉ាត់ ចំរើន ថា កីឡាមួយត្រូវបានដាក់បញ្ចូលក្នុងកម្រិតអាស៊ីទាល់តែមានការគាំទ្រពីប្រទេសជាសមាជិកហោចណាស់៣៥ប្រទេស ខណៈការចូលកម្រិតអូឡាំពិកទាល់តែមានការគាំទ្រហោចណាស់៧៥ប្រទេស។ បច្ចុប្បន្នសហព័ន្ធគុនខ្មែរអន្តរជាតិមានប្រទេសជាសមាជិកទូទាំងពិភពលោកប្រមាណ៦០ប្រទេសហើយ។
ខាងក្រោមជាសេចក្តីសម្រេចក្នុងមហាសន្និបាតរបស់សហព័ន្ធគុនខ្មែរអន្តរជាតិ៖
- សហព័ន្ធគុនខ្មែរអន្តរជាតិ និងសមាជិកគុនខ្មែរអន្តរជាតិទាំងអស់បានឯកភាពគ្នារក្សាឲ្យបាននូវនិរន្តរភាពនៃការរៀបចំការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោកឲ្យបានទៀងទាត់ជារៀងរាល់ឆ្នាំ។
- សហព័ន្ធគុនខ្មែរអន្តរជាតិបាននិងកំពុងខិតខំប្រឹងប្រែងពង្រឹងយន្តការគ្រប់គ្រង ការដឹកនាំសមាជិកទាំង៦០ប្រទេស និងបង្កើនសមាជិកភាពបន្ថែមឲ្យបានដល់៧៥ប្រទេសក្នុងអាណត្តិ៥ឆ្នាំទៀត ចាប់ពីឆ្នាំ២០២៤ ដើម្បីឈានទៅដាក់ពាក្យស្នើសុំទទួលស្គាល់ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងអង្គការកីឡាអន្តរជាតិពាក់ព័ន្ធ។
- សហព័ន្ធគុនខ្មែរអន្តរជាតិអំពាវនាវសុំការឧបត្ថម្ភគាំទ្រឲ្យមាន«ចលនាជាតិអភិវឌ្ឍគុនខ្មែរ»ដើម្បីសម្រេចបានគោលដៅយុទ្ធសាស្ត្រជាតិ ការបញ្ចូលកីឡាគុនខ្មែរអន្តរជាតិទៅក្នុងកីឡាអូឡាំពិក។
- សហព័ន្ធគុនខ្មែរអន្តរជាតិបើកទ្វារចំហជានិច្ចរង់ចាំទទួលសមាជិកភាពគុនខ្មែរពីគ្រប់ប្រទេសទូទាំងពិភពលោក។
- មហាសន្និបាត និងការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៥ ឆ្នាំ២០២៤ នឹងធ្វើនៅប្រទេសកម្ពុជា ប៉ុន្តែការប្រកួតចាប់ពីឆ្នាំ២០២៥នឹងធ្វើនៅតាមប្រទេសជាសមាជិកដែលស្នើសុំរៀបចំធ្វើម្ចាស់ផ្ទះ។ ប្រសិនបើគ្មានប្រទេសជាសមាជិកស្នើសុំធ្វើម្ចាស់ផ្ទះ កម្ពុជាត្រូវរក្សាសិទ្ធិរៀបចំធ្វើឲ្យរក្សានិរន្តរភាពព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ។
- សហព័ន្ធគុនខ្មែរអន្តរជាតិប្តេជ្ញាគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍យុត្តិធម៌ (Fair Play) និងគោលការណ៍កីឡាស្អាតស្អំ (Clean Sport) ដោយគោរពបទដ្ឋានគតិយុត្តនៃការប្រឆាំងដាច់ខាតការប្រើប្រាស់សារធាតុលើកកម្លាំង (Anti-Doping Rule៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


