កីឡា
មនុស្សជាង១ម៉ឺននាក់រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរព្រឹកថ្ងៃអាទិត្យនេះ
អត្តពលិកជាតិ និងអន្តរជាតិជាង១ម៉ឺននាក់បានចូលរួមរត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្ត លើកទី២៨ នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។

តាមការឲ្យដឹងពីលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)ថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី២៨នេះបានទាក់ទាញអ្នកចូលរួមសរុប១០១៥៤នាក់ ក្នុងនោះមានជនជាតិខ្មែរ៦៥០០នាក់ និងជនជាតិបរទេស៣៦៥៤នាក់ ដែលមកពី៧៨ប្រទេសផ្សេងគ្នា។ ប្រទេសដែលមានប្រជាពលរដ្ឋចូលរួមច្រើនគឺអង់គ្លេស សហរដ្ឋអាមេរិក និងបារាំង។ បើប្រៀបធៀបនឹងឆ្នាំ២០២២កន្លងកន្លងទៅ នៅឆ្នាំ២០២៣នេះមានការកើនឡើង៤០%។

គោលបំណងនៃការរៀបចំរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរដែលត្រូវបានធ្វើឡើងរៀងរាល់ខែធ្នូនៃឆ្នាំនីមួយៗ និយាយជារួមគឺដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ បំផុសសកម្មភាពកីឡា បង្កើនសាមគ្គីភាព សុខភាពទាំងប្រជាពលរដ្ឋសាមញ្ញក៏ដូចជាអត្តពលិកអាជីព។ ជាពិសេសទៀតនោះដើម្បីមនុស្សធម៌ និងរត់ដើម្បីជនរងគ្រោះដោយសារមីន។

និយាយដោយឡែក ព្រឹត្តិការណ៍ឆ្នាំ២០២៣ ដើម្បីចូលរួមអបអរសាទរដល់ខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន និងខួបលើកទី២៨ នៃកិច្ចសហការរវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងអង្គការបេះដូងមាស៕







អត្ថបទ៖ ជាន ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


