កីឡា
កម្ពុជាទទួលបានមេដាយប្រាក់១ សំរិទ្ធ១ពីការប្រកួតគុនចម្រុះកម្រិតពិភពលោក
អត្តពលិកកីឡាគុនចម្រុះកម្ពុជាទទួលបានមេដាយ២គ្រឿងគឺប្រាក់១ និងសំរិទ្ធ១ពីការប្រកួតគុនចម្រុះកម្រិតពិភពលោក GAMMA World MMA នៅប្រទេសថៃដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២៣។

កីឡាករប្រដាល់ ឡុង ឡា ដែលមានប្រភពដើមជាកីឡាករគុនខ្មែរបានឈ្នះមេដាយប្រាក់ បន្ទាប់ពីប្រកួតចាញ់កីឡាករចិន Zhou នៅវគ្គផ្តាច់ព្រ័ត្រ។ ចំណែកកីឡាការិនី សំ ថារ័ត្ន ទទួលបានមេដាយសំរិទ្ធ។
ព្រឹត្តិការណ៍ប្រកួតគុនចម្រុះកម្រិតពភពលោក GAMMA World MMA មានច្រើនវិញ្ញាសា និងច្រើនទម្រង់។ វិញ្ញាសាខ្លះអាចកាច់ឃ្លេ វ៉ៃទាត់ ធាក់ កណ្តាប់ដៃ និងកែងបានតាមសេរី ប៉ុន្តែវិញ្ញាសាខ្លះពេលឃ្លេកាច់ឲ្យដួលហើយមិនអាចវ៉ៃកណ្តាប់ដៃ និងកែងបានទេ។

ប្រតិភូអត្តពលិកគុនចម្រុះកម្ពុជាដែលដឹកនាំដោយលោកគ្រូ ហ៊ុន ចន្ទរាជ បានបញ្ជូនកីឡាករ និងកីឡាការិនី៩រូបបានខិតខំប្រឹងប្រែងប្រកួតជាច្រើនដំណាក់កាលពោលតាំងពីវគ្គជម្រុះរហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


