កីឡា
Chilavert ជាអ្នកចាំទីមួយរូបបានស៊ុតបាន៣គ្រាប់ក្នុងមួយប្រកួត
ការលេងជាអ្នកចាំទីគឺជាតំណែងមួយដែលកម្រមានឱកាសរកគ្រាប់ស៊ុតបញ្ចូលទីណាស់ ប៉ុន្តែចំពោះអ្នកចាំទី José Luis Chilavert មានលទ្ធភាពរកគ្រាប់បានរហូតដល់ទៅ៣គ្រាប់ក្នុង១ប្រកួតទៅវិញ។

កីឡាករ José Luis Chilavert បានជាប់ឈ្នោះជាអ្នកចាំទី ដែលរកគ្រាប់បាល់បានច្រើនបំផុតក្នុងប្រវត្តិសាស្រ្ដដោយឈរនៅលេខរៀងទី២ ដោយក្នុងអាជីពជាអ្នកចាំទីរកគ្រាប់សរុបបាន៦៧គ្រាប់។
អ្នកចាំទី Chilavert បានស៊ុតបញ្ចូលទីបាន៣គ្រាប់ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ១៩៩៩ ក្នុងពេលលេងឱ្យក្រុម Velez ទល់ក្រុម Ferro Carril Oeste។ គ្រាប់ទាំង៣គ្រាប់របស់អ្នកចាំទីសញ្ជាតិប៉ារ៉ាហ្គាយគឺរកបានដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រទាំង៣គ្រាប់។ វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេនៅពេលនោះ ពីព្រោះ Chilavert ជាអ្នកចាំទីមានជំនាញប្រើប្រាស់ជើងបានយ៉ាងល្អ។

អ្នកចាំទី José Luis Chilavert បានឈ្នះពានរង្វាន់ចំនួន១២ក្នុងអាជីពជាកីឡាករ ក្នុងនោះពានរង្វាន់ធំៗរួមមាន Copa Libertadores ឆ្នាំ១៩៩៤ និង Intercontinental Cup ឆ្នាំ១៩៩៤ ពេលលេងឲ្យក្លិប Vélez Sarsfield និងឈ្នះពានរង្វាន់អ្នកចាំទីល្អបំផុត IFFHS ចំនួន៣។ លោកបានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិប៉ារ៉ាហ្គាយចំនួន៧៤លើកពីឆ្នាំ១៩៨៩ ដល់ឆ្នាំ២០០៣ ដោយស៊ុតបញ្ចូលទីបាន៨គ្រាប់ ក្នុងការប្រកួតសំខាន់ៗ៥លើក។ ការបង្ហាញខ្លួនជាមួយក្លិបអាជីពវិញកីឡាករ Chilavert បង្ហាញខ្លួនសរុបបាន៦១៧ប្រកួត ស៊ុតបញ្ចូលទីបាន៥៩គ្រាប់ជាមួយក្លិប៧ផ្សេងគ្នា។

អ្នកចាំទី Chilavert បានបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិប៉ារ៉ាហ្គាយក្នុងការប្រកួត FIFA World Cup ចំនួន២លើកក្នុងឆ្នាំ១៩៩៨ និង២០០២។ លោកជាប្រធានក្រុមជម្រើសជាតិប៉ារ៉ាហ្គាយទាំង២លើកនាពេលនោះ។ សម្រាប់ពានរង្វាន់ក្នុងទ្វីបអាមេរិកឡាទីន Copa América លោកបានបង្ហាញខ្លួនក្នុងការប្រកួត៣លើកក្នុងឆ្នាំ១៩៩១, ១៩៩៣, និង១៩៩៧៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


