កីឡា
Scholes និង Ferdinand រិះគន់ទម្រង់លេងរបស់ Man Utd
ក្រុមបិសាចក្រហម Manchester United បានបរាជ័យក្នុងផ្ទះខ្លួនឯងក្រោមថ្វីជើងក្រុមខ្លាំងអាល្លឺម៉ង់ Bayern Munich ដោយលទ្ធផល ១-០ សម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូលចុងក្រោយដែលធ្វើឲ្យពួកគេអស់ឱកាសឡើងវគ្គបន្ត UEFA Champion League និងមិនបានលេងពាន Europa League ថែមទៀត។

លោក Paul Scholes អតីតខ្សែបម្រើ Manchester United បាននិយាយថា ៖«វាជារឿងដ៏លំបាកមួយដែលត្រូវអង្គុយមើលថាតើក្រុម Man United អាចរកគ្រាប់បាល់បានរបៀបណា។ ពួកគេស៊ុតចំគោលដៅតែម្ដងគត់ទល់នឹងក្រុមជើងឯកអាល្លឺម៉ង់ ១-០ នៅ Old Trafford។ វាជាលើកទី៤ហើយក្នុងការប្រកួត៦លើកដែល Man Utd មិនអាចរកគ្រាប់បាល់បានក្នុងផ្ទះខ្លួនឯង»។

ជាមួយគ្នានេះ លោក Rio Ferdinand អតីតខ្សែការពារក្រុម Manchester United បាននិយាយថា៖«Bruno មិនបានបង្កើតឱកាសសោះយប់មិញនេះ ក្នុងនាមគាត់ជាអ្នកបង្កើតមួយរូបប្រចាំក្រុម។ អ្នកត្រូវតែក្លាហានក្នុងការលេងបាល់។ អ្នកត្រូវតែក្លាហានដើម្បីប្រជែងយកបាល់ជាមួយឆន្ទៈប្រយុទ្ធ។ នោះហើយគឺជាយុទ្ធសាស្រ្តដែលអ្នកត្រូវដឹងមុនគេ»។

ក្នុងនាមជាក្រុមម្ចាស់ផ្ទះ Man Utd មានបង្កើតឱកាសស៊ុតបញ្ចូលទីបាន៥លើក ហើយស៊ុតចំគោលដៅតែ១លើកប៉ុណ្ណោះ។ វាជាទម្រង់លេងដ៏អាក្រក់មួយកាលពីយប់មិញ ដែលធ្វើឲ្យអ្នកគាំទ្រមិនសប្បាយចិត្តចំពោះការដឹកនាំរបស់លោក Erik Ten Hag។
ឆ្នាំ២០២៣ ជាលើកទី១ដែល Manchester United បានស្ថិតនៅបាតតារាងវគ្គសន្សំពិន្ទុក្នុងពូលពានរង្វាន់ UEFA Champion League គិតចាប់តាំងពីឆ្នាំ ២០០៥-២០០៦ ជាឆ្នាំចុងក្រោយដែលពួកគេបានធ្លាក់ចេញពីពានកំពូលនៅអឺរ៉ុប៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Eurosport.com
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


