កីឡា
សោកស្ដាយ ឆង ថងសិទ្ធ និង ជូន ចាន់ចាវ របួសកជើងធ្ងន់ធ្ងរដូចគ្នា
សប្ដាហ៍ទី៣ ខែធ្នូ ចុងឆ្នាំ២០២៣ រឿងដែលមិននឹកស្មានដល់បានកើតឡើងទាំងក្នុងវិស័យគុនខ្មែរនិងបាល់ទាត់ក្នុងសប្ដាហ៍តែមួយ ដោយកីឡាករប្រដាល់ ឆង ថងសិទ្ធ និងខ្សែការពារភ្នំពេញក្រោន ជួន ចាន់ចាវ បានរបួសកជើងធ្ងន់ធ្ងរ ត្រូវវះកាត់ និងត្រូវប្រើពេលយូរក្នុងការសម្រាកព្យាបាល។

ក្នុងការប្រកួតកាលយប់ថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣ នៅទឹកដីខេត្តព្រះវិហារ កីឡាករប្រដាល់ ឆង ថងសិទ្ធ បានរងរបួសកជើងឆ្វេងក្នុងកាប្រកួតទឹកទី២ជាមួយកីឡាករ ជ័យ គីមហុង។ កីឡាករត្រូវធ្វើដំណើរទៅខេត្តបាត់ដំបង ដើម្បីព្យាបាលរបួសនៅទឹកដីកំណើតតាមបែបវិជ្ជសាស្រ្ត។ នេះបើតាមការបញ្ជាក់របស់ពីស្ថានីយ៍ទូរទស្សន៏ជាតិកម្ពុជា។ ស្ថានភាពរបួសរបស់គេត្រូវការពេលយូរដើម្បីព្យាបាល។ ក្រោយពេលស្ថានភាពរបួសជាសះស្បើយក៏មិនអាចកំណត់ថាអាចនឹងវិលចូលសង្វៀនវិញបានឬយ៉ាងណានោះទេ។
រូបគេធ្លាប់ប្រកួត៥៦លើកគឺឈ្នះ៣៦ ចាញ់១៦ ស្មើ២ ហ្វឹកហាត់នៅក្លិបព្រះខែសែនជ័យខេត្តបាត់ដំបង បង្វឹកដោយលោកគ្រូ ស៊ន សារៀប។

ការប្រកួតពានរង្វាន់ខេមបូឌានព្រីមៀរលីគក្នុងជំនួបក្រុម ISI ដង្កោសែនជ័យ ជាមួយក្រុមភ្នំពេញក្រោន កាលពីយប់ថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០២៣ ក៏មានរឿងគួរឲ្យសោកស្ដាយកើតឡើង។ ដើមវគ្គទី២ នាទី៤៧ ខ្សែការពារ ជួន ចាន់ចាវ បានរងរបួសជើងខាងស្តាំយ៉ាងធ្ងន់ធ្ងរ ក្រោយការព្យាយាមទប់ស្កាត់បាល់ពីការវាយបករបស់ក្រុមដង្កោសែនជ័យ។
ចំពោះស្ថានភាពរបស់កីឡាករ ជួន ចាន់ចាវ មានភាពល្អប្រសើរច្រើន ក្រោយទទួលបានជោគជ័យក្នុងការវះកាត់។ ខ្សែការពាររបស់ភ្នំពេញក្រោនរូបនេះនឹងអវត្តមាន ក្នុងការប្រកួតឲ្យក្រុមជម្រើសជាតិកម្ពុជាជាមួយក្រុមជម្រើសជាតិកាតារនៅចុងខែនេះ។ រូបគេក៏នឹងត្រូវអវត្តមានក្នុងពាន AFC Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រចាំតំបន់អាស៊ាននៅពេលភ្នំពេញក្រោនត្រូវប៉ះក្រុមខ្លាំងអូស្ត្រាលី Central Coast Mariners នៅដើមខែកុម្ភៈ។
រូបគេអាចនឹងអវត្តមានពីការប្រកួតលីគកំពូលកម្ពុជា២០២៣-២៤ រហូតដល់រដូវកាលថែមទៀត ប្រសិនបើក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៤មិនអាចជាសះស្បើយ១០០%៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


