កីឡា
លីគបាល់ទះដំបូង ក្រុម៨ចូលរួមប្រកួតសុទ្ធតែទទួលបានប្រាក់ឧបត្ថម្ភ
សហព័ន្ធកីឡាបាល់ទះកម្ពុជាបានរៀបចំសន្និសីទសារព័ត៌មានស្តីពីការប្រកួតលីគបាល់ទះកំពូល ហៅកាត់«តេជោលីគ» រដូវកាលដំបូងឆ្នាំ២០២៤ បន្ទាប់ពីវិស័យបាល់ទះកម្ពុជាមានវត្តមានរាប់សិបឆ្នាំហើយ។

លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាបានលើកឡើងក្នុងសន្និសីទសារព័ត៌មាននៅរសៀល ថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដំបូងក្នុងវិស័យកីឡាបាល់ទះកម្ពុជាដែលរៀបចំឲ្យលីគបាល់ទះកំពូលកម្ពុជា។ ការរៀបចំឲ្យមានលីគកំពូលកម្ពុជានេះជាផ្នែកមួយដ៏ចាំបាច់បំផុតដែលជំរុញ និងអភិវឌ្ឍគុណភាពបាល់ទះកម្ពុជាទាំងក្លិប និងក្រុមជម្រើសជាតិ។
លោកអគ្គលេខាធិការបានឲ្យដឹងថា ការប្រកួតរដូវកាលទី១នេះមានក្លិបបាល់ទះអាជីពចំនួន៨ចូលរួមប្រកួត។ ក្រុមនីមួយៗនឹងទទួលបានប្រាក់ឧបត្ថម្ភពីសហព័ន្ធចាប់តាំងពីពេលដែលក្រុមទាំង៨មានឈ្មោះចូលរួមប្រកួត។ ការប្រកួតត្រូវបានកំណត់៣ជុំ។ ជុំទី១ ការប្រកួតវិលជុំសន្សំពិន្ទុដោយក្រុមទាំង៨ប៉ះគ្នា។

បន្ទាប់ពីចប់ជុំទី១ ក្រុមទាបជាងគេ២ត្រូវកាត់ចេញ និងយកក្រុម៦បន្តប្រកួតវគ្គវិលជុំសន្សំពិន្ទុដោយក្រុមទាំង៦ប៉ះគ្នាទាំងអស់ទៀត។ ក្រោយចប់ជុំទី២ ក្រុម២ត្រូវបានកាត់ចេញ និងក្រុមកំពូលទាំង៤ឡើងទៅជុំទី៣។ ការប្រកួតនៅជុំទី៣ ក្រុមទាំង៤ត្រូវប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង២ក្រុមឡើងវគ្គផ្តាច់ព្រ័ត្រតែម្តង។
ការប្រកួតចាប់ពីថ្ងៃទី១២ ខែមករា ដល់ទីថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ២០២៤។
សម្រាប់ក្រុមដែលបានក្លាយជាជើងឯកនឹងទទួលបានប្រាក់រង្វាន់ចំនួន៦០លានរៀល (១៥០០០ដុល្លារ) ខណៈក្រុមនីមួយៗដែលប្រកួតនៅជុំទី១នឹងទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្ត១លានដូចគ្នា ដូច្នេះមានន័យថា មានតែក្រុម២ប៉ុណ្ណោះដែលទទួលបាន២លានដូចគ្នា។ ក្រុមចំនួន៦ដែលបានឡើងជុំទី២នឹងទទួលបានប្រាក់បន្ថែម២លានរៀលបន្ថែម ហើយក្រុម៤ដែលបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងទទួលបានប្រាក់២លានរៀលបបន្ថែម។

ក្លិបទាំង៨ដែលចូលរួមប្រកួត
- ក្រុមបាល់ទះវិសាខា
- ក្រុមបាល់ទះក្រសួងមហាផ្ទៃ
- ក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស
- ក្រុមកងពលធំអន្តរាគមន៍លេខ៣
- ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
- ក្រុមរដ្ឋបាលរាជធានីភ្នំពេញ
- ក្រុមស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
- ក្រុមស្នងការដ្ឋាននគរបាលខេត្តកណ្តាល


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


