Connect with us

ព័ត៌មានអន្ដរជាតិ

សាកលវិទ្យាល័យនៅជប៉ុនមិនត្រឹមជាកន្លែងអប់រំ ថែមទាំងជាថ្នាលអភិវឌ្ឍ​កីឡាករបាល់ទាត់គុណភាពលំដាប់កំពូល

បានផុស

នៅ

បើ​និយាយ​ពី​​​វិស័យ​កីឡា​​បាល់​ទាត់ ប្រិយ​មិត្ត​​​ប្រាកដ​​ជា​នឹក​ដល់​​​ក្រុម​​​​​​មក​ពី​អាស៊ី​​មួយ​​ក្រុម​ដែល​មាន​សមត្ថភាព​​អាច​ប្រជែង​នឹង​​ក្រុម​ខ្លាំង​លំដាប់​ពិភព​លោក​​នៅ​អឺរ៉ុប ឬ​អាមេរិក​ឡាទីន​​បាន​ គឺ​ជប៉ុន។ មិន​ថា​ក្រុម​​ជម្រើស​ជាតិ ឬ​កីឡាករ​​​ជប៉ុន​ម្នាក់​ៗ ដែល​​ប្រកប​អាជីព​​​​​​​​​​តាម​បណ្តា​ក្លិប​នានា​លើ​ពិភព​លោកនោះទេ ពួកគេសុទ្ធ​សឹង​តែ​មាន​សមត្ថភាព និង​គុណ​ភាព។ ប៉ុន្តែ​អ្នក​ដឹង​ទេ​ថា កីឡាករ​កំពូល​ៗ​​របស់​ជប៉ុន​ភាគ​ច្រើន​​​គឺ​​ឡើង​មក​ពី​​សាកលវិទ្យាល័យ​?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់​ស្តែង​កីឡា​ករ​ក្នុង​ជម្រើស​១១​នាក់ គឺ​មាន​៩​នាក់​មក​ពី​ថ្នាល​​ក្លិប​សាកលវិទ្យាល័យ​ដែល​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​​ World Cup ២០២២ នៅ​ប្រទេស​កាតា​។

ដោយ​​​​​​​​សង្កេត​ឃើញ​ពី​គុណភាព​​ក្នុង​វិស័យ​កីឡា​​របស់​ជន​ជាតិ​អាស៊ី​មួយ​នេះ ស្ថាប័ន​ FIFA ក៏​បាន​សិក្សា​យ៉ាង​​ជិត​ស្និទ្ធ​បន្ថែម​ ​​បើក​បង្ហាញ​ពី​ដើម​ហេតុ​​គឺ​ចេញ​ពី​​បទ​ពិសោធ​​ប្រកួត​យ៉ាង​ក្រាស​ក្រែល​ពី​សាកលវិទ្យាល័យ​ ដែល​ជា​ហេតុ​នាំ​ឱ្យ​ក្រុម​​រហ្សសនាម​ សាម៉ូរៃ​ខៀវ​​​​ទ្វីប​អាស៊ី​នេះ តែង​ទទួល​ជោគ​ជ័យ​​លើ​គុណភាព​កីឡាករ និង​ក្រុម​របស់​ពួក​គេ​។ កត្តា​​សំខាន់​ៗ​ដែល​ FIFA បាន​បង្ហាញ​​ និង​ផ្អែក​ទៅ​តាម​បទពិសោធ​ឱ្យ​ឃើញ​រួម​មាន​៖

. កីឡាករ​ទទួល​បទ​ពិសោធន៍​ច្រើន​ ហើយ​ក្នុង​កម្រិត​​ស្មើ​​​ពាក់​​កណ្តាល​អាជីព

ប្រកួត​​ដូច​​កម្រិត​នឹង​លីគ​​លំដាប់​ទី​​២ រយៈ​ពេល​៤​ឆ្នាំ​កីឡា​ករ​វ័យ​ក្មេង​អាយុ​ចន្លោះ​ពី​១៨-២២ឆ្នាំ ពួក​គេ​ជួប​បទ​ពិសោធ​​ប្រកួត​ស្វិត​ស្វាញ​​ជា​ច្រើន ខណៈ​ពេល​អ្នក​លេង​សម្រាប់​​ថា្នល​យុវជន​នៅ​ក្លិប​អាជីព​​ ពុំ​មាន​ឱកាស​លេង​​ប្រកួត​ធំ​ៗ​នោះ​ទេ។ នៅ​សាកលវិទ្យាល័យ​ មាន​ការ​ប្រកួត​សំខាន់​ៗ​សឹង​រាល់​សប្តាហ៍។ បន្ថែម​ពី​នោះ​ ក្រុម​មក​ពី​សាកលវិទ្យាល័យ​អាច​យក​ឈ្នះ លើ​ក្រុម​អាជីព​រៀង​រាល់​ឆ្នាំ និង​​មាន​ចំនួន​កើន​ឡើង​ទៀត​ផង​។ បើ​កីឡាករ​បង្ហាញ​សមត្ថភាព​លេច​ធ្លោ​នោះ និង​​អាច​ទទួល​បាន​កុង​ត្រា​ជា​មួ​យ​ឈុត​​ធំ​អាជីព​ទៀត​ផង ស្រប​ពេ​ល​ដែល​កំពុង​បន្ត​ការ​សិក្សា​ ឧទាហរណ៍​ជាក់​ស្តែង​ កីឡាករ​Yoshinori Muto ទើប​តែ​រៀន​សាកលវិទ្យាល័យ ដោយ​សារ​ការ​ប្រឹង​ប្រែង និង​សមត្ថភាព​​ រូប​គេ​មាន​ឱកាស​​កោះ​ហៅ​ទៅ​លេង​​ជម្រើស​ជាតិ​ឈុត​ធំ​ ស្រប​​ពេល​ដែល​កីឡាកររូបនេះ​​​លេង​ឱ្យ​ក្លិប​នៅ​សាកលវិទ្យាល័យ Keio ។

Yoshinori Muto ក្នុងជម្រើសជាតិជប៉ុនឈុតធំ

.បទ​ពិសោធ​កីឡា​ផង រៀន​ចប់​ពី​សាកលវិទ្យាល័យ​ផង​ ​មាន​ឱកាស​ការងារ​ច្រើន

បរិយាកាស​រក​ការងារ​នៅ​ជប៉ុន​ក្រោយ​ពី​​ចប់​សិក្សា​​គឺ​មាន​លក្ខណៈ​ពិសេស​មួយ​។ នៅ​ក្រុមហ៊ុន​ជប៉ុន​ច្រើន​ចង់បាន​អ្នក​ដែល​មាន​សក្តានុពល​​ផ្នែក​ចិត្ត​សាស្រ្ត​រឹង​មាំ​​ ពោល​គឺ​ចង់​​អភិវឌ្ឍ​ខ្លួន និង​មាន​ការ​រួម​ចំណែក​ច្រើន​​ជា​មួយ​ក្រុមហ៊ុន​ ព្រម​ទាំង​ធ្វើ​ការ​ជា​មួយ​ក្រុមហ៊ុន​ក្នុង​រយៈ​ពេល​វែង​។​ ពិសេស​ការ​មាន​ឈ្មោះ​ជា​សមាជិក​​ក្នុង​​ក្លិប​កីឡា គឺ​បាន​បង្កើន​ទំនាក់​ទំនង​ច្រើន និង​មាន​ទំនុក​ចិត្ត​ពី​បណ្តា​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​ផង​ ដោយ​សារ​មាន​អ្នក​ធានា​ពី​សាកលវិទ្យាល័យ​​​ ជា​ហេតុ​នាំ​ឱ្យ​មាន​​ឱកាស​ការ​ងារ​ច្រើន​​រត់​ទៅ​តាម​កីឡា​ករ​និស្សិត។ ហេតុ​ដូច​នេះ និស្សិត​ចប់​ពី​សាកលវិទ្យាល័យ​ ដែល​មាន​ឈ្មោះ​លេង​ក្នុង​ក្លិប​សាលា ច្រើន​​មាន​ទំនុក​ចិត្ត​​ ភាព​កក់​ក្តៅ​ក្នុង​ការ​រក​ការងារ​ធ្វើ មិន​ថា​​បន្ត​អាជីព​ជា​អ្នក​កីឡា ឬ​ធ្វើ​ការ​ឱ្យ​ក្រុមហ៊ុន​ផ្សេង​ៗ។ ​

. ឱកាស​​ជោគ​ជ័យ​ច្រើន​​​ក្នុង​វ័យ​រៀន​ចប់​​ពី​​សាកលវិទ្យាល័យ

ភាគច្រើនអាយុ​២២​ឆ្នាំ​ជា​វ័យ​រៀន​ចប់​សាកលវិទ្យាល័យ​​ ។ វ័យ​នេះ​ដែរ​ជា​វ័យ​ដែល​​មាន​ឱកាស​ច្រើន​ចូល​រួម​ក្នុង​ក្លិប​អាជីព ឬ​មួយ​​ក្រុម​ជម្រើស​ជាតិ​ទៀត​ផង ឧទាហរណ៍ Kaoru Mitoma និង Junya Ito ដែល​ទី​ផ្សារ​កីឡាករ​អឺរ៉ុប​ភាគ​ច្រើន​​​ត្រូវ​ការ​ ក៏ដូចជាតាម​សម្លឹង​មើល​កីឡាករ​​ជប៉ុន​ទាំងនេះ ហើយភាគ​ច្រើន​​ពួកគេចេញ​ពី​​ក្លិបសាកលវិទ្យាល័យ​។ ឧទាហរណ៍​កីឡាករ​ Yuto Nagatomo ដែល​ភាគ​ច្រើន​គេ​ពុំ​សូរ​ស្គាល់​នោះ​ទេ តាំង​ពី​វិទ្យាល័យ​ ប៉ុន្តែ​ចូល​មក​ដល់​សាកលវិទ្យាល័យ​ អ្វី​ៗ​​ចាប់​ផ្តើម​ប្រែ​ប្រួល​ នៅ​ពេល​ដែល​គេ​ចូល​លេង​ក្នុង​ក្លិប​សាកលវិទ្យាល័យ រូប​គេ​លេច​ធ្លោ​ រហូត​​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ផ្តល់​កុង​តា​ពី​ក្លិប​អាជីព​​នៅ​លីគ​ប្រទេស​អ៊ីតាលី Inter Milan ។ ដូច Nagatomo ដែរ Junya Ito ពុំ​សូវ​មាន​អ្នក​ស្គាល់​ទេ ពេល​នៅ​វិទ្យាល័យ ប៉ុន្តែ​សកម្មភាព​លេច​ធ្លោ​​ជា​ប់​មក​រហូត​​នៅ​សាកលវិទ្យាល័យ Kanagawa ធ្វើ​ឱ្យ​រូប​គេ​​​ទទួល​ការ​ចាប់​អារម្មណ៍​ទាំង​​​ក្លិប​នៅ​អឺរ៉ុប និង​​ក្រុម​ជម្រើស​ជាតិ​។

កីឡាករ​លំដាប់​កំពូល​ៗ​​​ដែល​លេង​នៅ​លីគ​អង់គ្លេស​ផ្សេង​ទៀត ដូច​ Kaoru Mitoma ដែល​កាល​នៅ​ជា​​យុវជន​ គឺ​លេង​ចេញ​ពី​ថ្នាល​ក្លិប​សាកលវិទ្យាល័យ Tsukuba កីឡាករ​ Kyogu Furuhashi លេង​នៅ​លីគ​ស្កុតឡែន មក​ពី​ថ្នាល​សាកលវិទ្យាល័យ​ជប៉ុន​ Chuo ជា​ដើម​។

សរុប​មក​​វិញ បើ​ទោះ​បី​ជា​ករណី​នេះ​ជា​ឱកាស​កម្រ​ក្នុង​ការ​ឈាន​ឡើង​ទៅ​​កាន់​កីឡាករ​អាជីព​នៅ​ក្លិប​ធំៗ ក៏​ដូច​ជា​ជម្រើស​ជាតិ ប៉ុន្តែ​​មាគ៌ា​នេះ នៅ​តែ​ផ្តល់​ក្តី​សង្ឃឹម​ដល់​កីឡាករ​និស្សិត​ដែល​​បន្ត​រៀន​ និង​លេង​ក្នុង​ក្លិប​សាកលវិទ្យាល័យ​។ សាកលវិទ្យាល័យ​​ជប៉ុន​នៅ​តែ​​ផលិត​បាន​នូវ​​កីឡាករ​លំដាប់​ៗ​​​កម្រិត​កំពូល​​តាមរ​យៈ ​ឱកាស​អភិវឌ្ឍ​ខ្លួន ​ ជាក់​ស្តែង​ដូច​ Kaoru Mitoma និង Junya Ito ជា​សមាជិក​ក្លិប​នៅ​សាកលវិទ្យាល័យ​ ដែល​មាន​ក្តី​សុបិន​ជា​កីឡាករ​អាជីព។

Kaoru Mitoma ពីថ្នាលសាកលវិទ្យាល័យក្នុងឈុតជម្រើសជាតិធំជប៉ុន

ដូច​នេះ​ឱកាស​អភិវឌ្ឍ​ខ្លួន​​ខ្លាំង​ពី​សាកលវិទ្យាល័យ​ នៅ​តែ​ជាជម្រើស​​ដ៏​ត្រឹម​ត្រូវ​សម្រាប់​​និស្សិត​ជប៉ុន​ដែល​មាន​ក្តី​ស្រមៃ​កា្លយ​ជា​អ្នក​អាជីព​ក្នុង​ក្លិប​ធំ និង​ជម្រើស​ជាតិ​ផង​៕

អត្ថបទ​ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម