កីឡា
មកដឹង៣សំឡេងពីកម្ពុជា ស្របពេល Messi ឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំ២០២៣
ប្រធានក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា គួច សុកុម្ភៈ និងលោក Félix គ្រូបង្វឹកបាល់ទាត់ជម្រើសជាតិកម្ពុជាបានបោះឆ្នោតឲ្យ Lionel Messi ស្ថិតនៅលំដាប់លេខ១សម្រាប់ពានរង្វាន់កីឡាករបាល់ទាត់ឆ្នើមប្រចាំឆ្នាំ២០២៣ ខណៈលោក អ៉ឹង ចំរើន តំណាងអ្នកសារព័ត៌មានកម្ពុជាបានបោះឆ្នោតឲ្យកីឡាករ Erling Haaland ស្ថិតនៅលំដាប់លេខ១សម្រាប់ពានរង្វាន់បាល់ទាត់ឆ្នើមប្រចាំឆ្នាំ២០២៣។

ជាលទ្ធផល ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi បានឈ្នះពានរង្វាន់កីឡាករបាល់ទាត់ឆ្នើមប្រចាំឆ្នាំ២០២៣ (The FIFA Men’s Player 2023) បន្ទាប់ពីទទួលសំឡេងបោះឆ្នោតចំនួន៤៨ពិន្ទុស្មើនឹងតារាឆ្នើម Erling Haaland ដែលទទួលបាន៤៨សំឡេងដែរ ប៉ុន្តែរូបគេជាអ្នកឈ្នះដោយផ្អែកលើការបោះឆ្នោតពីប្រធានក្រុមជម្រើសជាតិទាំងអស់ច្រើនជាង។

ពានរង្វាន់កីឡាករបាល់ទាត់ឆ្នើមប្រចាំឆ្នាំ២០២៣ កីឡាករ គួច សុកុម្ភៈ ក្នុងនាមជាប្រធានក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានបោះឆ្នោតលេខ១ឲ្យ Lioneel Messi, លេខ២ឲ្យ Erling Haaland និងលេខ៣ឲ្យ Kevin De Bruyne។

ចំណែក លោក Félix Agustin Gonzalez Dalmás គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបោះឆ្នោតលេខ១ឲ្យ Lionel Messi, លេខ២ឲ្យ Erling Haaland និងលេខ៣ឲ្យ Julian Alvarez។

ដោយឡែក លោក អ៉ឹង ចំរើន តំណាងឲ្យអ្នកសារព័ត៌មានកីឡាកម្ពុជាបោះឆ្នោតលេខ១ឲ្យ Erling Haaland, លេខ២ឲ្យ Lionel Messi និងលេខ៣ឲ្យ Khicha Kvaratskelia។
សម្រាប់ចំណាត់ថ្នាក់កំពូល៣រូបគឺកីឡាករ Lionel Messi (៤៨ពិន្ទុ) របស់ជម្រើសជាតិអាហ្សង់ទីន កីឡាករ Erling Haaland (៤៨ពិន្ទុ) របស់ជម្រើសជាតិន័រវេស និងកីឡាករ Kylian Mbappe (៣៥ពិន្ទុ) របស់ជម្រើសជាតិបារាំង៕





















អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


