កីឡា
វិសាខាមានកំណត់ត្រា១០០%កំពុងឈរលើកំពូលតារាងតេជោលីគ
ក្រុមបាល់ទះវិសាខាមិនទាន់ស្គាល់ចាញ់ឡើយ សូម្បីមួយសិតក្នុងចំណោមការប្រកួត៥លើកស្មើនឹង១៥សិតនៃពានរង្វាន់បាល់ទះតេជោលីគដែលសប្តាហ៍ទី២ដែលបានបញ្ចប់ទៅកាលពីថ្ងៃសៅរ៍ និងអាទិត្យកន្លងទៅ។
ការប្រកួតលើកទី១ វិសាខាបានយកឈ្នះនគរបាលខេត្តកណ្តាល ដោយលទ្ធផល ៣-០ (២៥-១៤, ២៥-១៨ និង ២៥-១២)។ ការប្រកួតទី២ វិសាខា បានយកឈ្នះក្រុមនគរបាលខេត្តពោធិ៍សាត់ ដោយលទ្ធផល ៣-០ (២៥-១៦, ២៥-២៣ និង២៥-១២)។

ការប្រកួតលើកទី៣កាលពីថ្ងៃសុក្រ ទី១៩ ខែមករា វិសាខាបានយកឈ្នះក្រុមនគរបាលខេត្តព្រះសីហនុ ៣-០ (២៥-១៣, ២៥-១៩ និង ២៥-១៨)។ កាលពីថ្ងៃសៅរ៍ ទី២០ ខែមករា ពួកគេបានយកឈ្នះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដោយលទ្ធផល ៣-០ (២៥-១៩, ២៥-១៣ និង២៥-២០) សម្រាប់ការប្រកួតលើកទី៤ និងថ្ងៃអាទិត្យ ទី២១ ខែមករា បានយកឈ្នះកងពលធំអន្តរាគមន៍លេខ៣ ដោយលទ្ធផល ៣-០ (២៥-២២, ២៥-១៥ និង២៥-២៣) សម្រាប់ការប្រកួតលើកទី៥។
ការទទួលបានជ័យជម្នះទាំង៥ប្រកួត វិសាខា មាន១៥ពិន្ទុពេញ កំពុងឈរលើកំពូលតារាងដែលជាកំណត់ត្រាល្អឥតខ្ចោះ១០០%។
ជាមួយគ្នានេះ ក្រុមខ្លាំងបញ្ជាការដ្ឋានអង្គរក្ស ក៏ទទួលបានជ័យជម្នះទាំង៥ប្រកួតដែរ ប៉ុន្តែប្រកួតខ្លះពួកគេចាញ់១ ឬ២សិតដែលធ្វើឲ្យមិនអាចរកបានពិន្ទុពេញ ដូច្នេះពួកគេមាន១៣ពិន្ទុឈរចំណាត់ថ្នាក់លេខ២ ខណៈក្រសួងមហាផ្ទៃចាញ់១ប្រកួត មាន១៣ពិន្ទុ ឈរចំណាត់ថ្នាក់លេខ៣។

ក្រុមកងពលធំអន្តរាគមន៍លេខ៣មាន៦ពិន្ទុ ឈរលេខ៤ បន្ទាប់ពីឈ្នះ២ប្រកួត និងចាញ់៣ប្រកួត។ ដូចគ្នានេះដែរ ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញមាន៦ពិន្ទុ ឈរលេខ៥ តាមរយៈជ័យជម្នះ២ប្រកួត និងចាញ់៣ប្រកួត ហើយក្រុមនគរបាលខេត្តព្រះសីហនុរកបាន៤ពិន្ទុ កំពុងឈរលេខ៦ បន្ទាប់ពីឈ្នះ ១ប្រកួត និងចាញ់៤ប្រកួត។
ក្រុមដែលស្ថិតនៅតំបន់កាត់ចេញគឺ នគរបាលខេត្តពោធិ៍សាត់ មាន៣ពិន្ទុ ឈរលេខ៧ ពីការឈ្នះ១ប្រកួត និងចាញ់៤ប្រកួត ខណៈនគរបាលខេត្តកណ្តាលមិនទាន់មានពិន្ទុទេ ដោយសារចាញ់ទាំង៥ប្រកួត ក្នុងនោះសូម្បីតែ១សិតក៏មិនដែលឈ្នះ ដូច្នេះគ្មានពិន្ទុឡើយ។

លទ្ធផលឥតខ្ចោះរបស់វិសាខា
- វិសាខា ៣-០ នគរបាលខេត្តព្រះសីហនុ
- វិសាខា ៣-០ នគរបាលពោធិ៍សាត់
- វិសាខា ៣-០ នគរបាលខេត្តកណ្តាល
- វិសាខា ៣-០ នគរបាលរាជធានីភ្នំពេញ
- វិសាខា ៣-០ កងពលធំអន្តរាគមន៍លេខ៣
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


