កីឡា
មុនប៉ះបឹងកេតថ្ងៃអាទិត្យនេះ ភ្នំពេញក្រោនមិនទាន់ចាញ់ក្នុងជើងទី២
ក្លិបបាល់ទាត់ភ្នំពេញក្រោនជាក្រុមតែមួយគត់នៅលីគកំពូលកម្ពុជា ដែលមិនទាន់ស្គាល់បរាជ័យក្នុងជើងទី២ ខណៈឈានចូលជុំទី៣ ពួកគេបើកទ្វារផ្ទះរបស់ខ្លួនទទួលក្រុមបឹងកេត នៅថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤។

ការប្រកួតខេមបូឌានព្រីមៀរលីគបានបញ្ចប់ការប្រកតក្នុងជុំទី២កាលពីសប្តាហ៍មុនដោយមានតែភ្នំពេញក្រោនមួយគត់ក្នុងចំណោមក្រុមទាំង១០ដែលមិនចាញ់ក្នុងជើងទី២។ ៩លើក ក្នុងជុំទី២ ក្រុមភ្នំពេញក្រោន ស្មើគ្នាជាមួយបឹងកេត ៥-៥, ព្រះខ័នរាងស្វាយរៀង ០-០, ឈ្នះក្រសួងការពារជាតិ ៣-០, ស្មើណាហ្គាវើលដ៍ ១-១, ឈ្នះវិសាខា ៣-១, ឈ្នះអាយអេសអាយ ដង្កោសែនជ័យ ២-០, ឈ្នះអង្គរថាយហ្គឺរ ៣-២, ឈ្នះព្រៃវែង ៣-០ និងប្រកួតចុងក្រោយឈ្នះគិរីវង់សុខសែនជ័យ ៤-១។ ដូច្នេះការប្រកួត៩លើករបស់ភ្នំពេញក្រោនក្នុងជុំទី២គឺឈ្នះ៦ និងស្មើ៣ រកបាន២១ពិន្ទុ។

ទោះបីជាយ៉ាងណា ក្រុមភ្នំពេញក្រោនឈរចំណាត់ថ្នាក់លេខ២ តាមពីក្រោយក្រុមលេខ១ ព្រះខ័នរាជស្វាយរៀង តែ២ពិន្ទុ។
ការប្រកួតជុំទី៣ចាប់ផ្តើមនាចុងសប្ដាហ៍នេះ ដោយភ្នំពេញទទួលក្រុមបឹងកេតនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។ កាលពីសប្តាហ៍មុន បឹងកេត ធ្វើបានល្អដោយស្មើជាមួយក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង ៣-៣ នៅទឹកដីខេត្តស្វាយរៀង។ ដូច្នេះបឹងកេតជាក្រុមមួយបង្កគ្រោះថ្នាក់ដល់ភ្នំពេញក្រោននាចុងសប្តាហ៍នេះ។
ភ្នំពេញក្រោនកំពុងមមាញឹកទាំងក្នុងការប្រកួតក្នុងលីគ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និង ជាពិសេសការប្រកួតជម្រុះក្នុងពានរង្វាន់ AFC Cup នៅថ្ងៃទី១៣ ខែកុម្ភៈ ជាមួយក្រុមអូស្រ្ដាលី Central Coast Mariners ។

បច្ចុប្បន្នខ្សែប្រយុទ្ធ Shintaro Shimizu របស់ភ្នំពេញក្រោនកំពុងឈរនៅលេខ២ ក្នុងតារាងកីឡាករស៊ុតបញ្ចូលទីច្រើនបំផុតនៅលីគកំពូលកម្ពុជា ដោយស៊ុតបញ្ចូលទីបាន១២គ្រាប់៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


