កីឡា
សោកស្ដាយកីឡាករបាល់ទាត់១រូបត្រូវរន្ទះបាញ់ស្លាប់ក្នុងពេលប្រកួត
រឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលកីឡាករបាល់ទាត់ម្នាក់បានស្លាប់ក្នុងប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីត្រូវរន្ទះបាញ់ពេលកំពុងប្រកួតនៅលើទីលាន។

វីដេអូមួយបានថតបានពេលដែលបុរសអាយុ៣៥ឆ្នាំត្រូវបានវាយប្រហារដោយរន្ទះធ្វើឲ្យដួលនៅលើទីលាន ខណៈមិត្តរួមក្រុមផ្សេងទៀតក៏បានដួលភ្លាមដែរ។ បុរសរងគ្រោះដល់បាត់ជីវិតមានឈ្មោះ Septian Raharja មកពី Subang ក្នុង Bandung ភាគខាងលិច Java។ ឧបទ្ទវហេតុដ៏សោកសៅនេះបានកើតឡើងក្នុងអំឡុងពេលការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុម 2 FLO FC Bandung និង FBI Subang នៅកីឡដ្ឋាន Siliwangi។
សេចក្តីរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក PRFM News បញ្ជាក់ថា គាត់នៅមានដង្ហើមនៅឡើយ បន្ទាប់ពីត្រូវរន្ទះបាញ់ ហើយត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យក្នុងស្រុកយ៉ាងប្រញាប់ ប៉ុន្តែបន្ទាប់មកក៏បាត់បង់ជីវិត។

នេះជាលើកទី២ដែលកីឡាករបាល់ទាត់ឥណ្ឌូណេស៊ីត្រូវរន្ទះបាញ់ក្នុងរយៈពេល១២ខែចុងក្រោយ។ ក្នុងនោះកីឡាករបាល់ទាត់វ័យក្មេង Bojonegoro នៅខេត្ត East Java ត្រូវបានរន្ទះបាញ់ពេលប្រកួត Soeratin U-13 Cup ក្នុងឆ្នាំ២០២៣។ រូបគេបានគាំងបេះដូង និងត្រូវបានបញ្ចូនទៅមន្ទីរពេទ្យដើម្បីព្យាបាល។ គាត់មិនគ្រោះថ្នាក់ដល់អាយុជីវិតទេ បន្ទាប់ពីជួយសង្គ្រោះបឋម និងបានដឹងខ្លួនវិញប្រហែល២០នាទីក្រោយ៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Mirror
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


