កីឡា
ចិនកាត់ទោសអតីតមន្ត្រីបាល់ទាត់៤រូបឲ្យជាប់ពន្ធនាគារ៦ឆ្នាំឡើងពីបទពុករលួយ
តុលាការខេត្ត Hubei បានកាត់ទោសអតីតមន្ត្រីកីឡាបាល់ទាត់៤រូបឲ្យជាប់ពន្ធនាគារ និងពិន័យជាទឹកប្រាក់បន្ដែមទៀត ក្រោយរកឃើញមានទោសទាក់ទងការប្រព្រឹត្តអំពើពុករលួយ។

លោក Li Yuyi អតីតអនុប្រធានសមាគមកីឡាបាល់ទាត់ចិន ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ១១ឆ្នាំ និងពិន័យជាប្រាក់១៤៩,៥៧៩ ដុល្លារ។ ចំណែកលោក Huang Song អតីតប្រធានផ្នែករៀបចំការប្រកួតរបស់សមាគមកីឡាបាល់ទាត់ចិន ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ និងពិន័យជាប្រាក់៨៤,១០០ដុល្លារ។ តុលាការប្រជាជន Songzi ក៏បានបញ្ជាឲ្យរឹបអូសយកប្រាក់ចំណេញខុសច្បាប់របស់គាត់ និងផ្ទេរទ្រព្យសម្បត្តិចូលរតនាគាររដ្ឋ។

ក្នុងសេចក្តីសម្រេចរបស់តុលាការមួយផ្សេងទៀត អតីតសមាជិកគណៈកម្មាធិការប្រតិបត្តិ FA របស់ចិន លោក Gu Jianming អតីតប្រធាន និងជាអគ្គលេខាធិការសមាគមកីឡាបាល់ទាត់ លោក Chengdu ត្រូវបានតុលាការបានសម្រេចដាក់ទោសសរុបចំនួន៦ឆ្នាំ និងពិន័យជាប្រាក់៥៦,០៧៩ដុល្លារ។
ករណីអំពើពុករលួយ និងការរៀបចំលទ្ធផលទុកមុនការប្រកួតនៅប្រទេសចិន ជាបញ្ហាប្រឈមធ្ងន់ធ្ងរមួយជាហេតុធ្វើឲ្យបាល់ទាត់ក្នុងប្រទេសនេះមិនសូវរីកចម្រើន៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


