កីឡា
ក្រុមនគរបាលស្វាយរៀងលត់ក្រុមឆ្មាបុងបុង ២២-០ ស្វាយរៀងខាប់សប្តាហ៍ទី១២
ការប្រកួតជើងឯកស្វាយរៀងខាប់រដូវកាលទី៦ វគ្គសន្សំពិន្ទុក្នុងពូល សប្តាហ៍ទី១២ ក្រុមស្នងការនគរបាលខេត្តស្វាយរៀងទទួលបានជ័យជម្នះយ៉ាងធំធេងដោយបានលត់ ក្រុមឆ្មាបុងបុង ដោយលទ្ធផលតដៃមិនរួច ២២-០។

ទោះបីបានកក់កៅអីឡើងទៅវគ្គ១៦ក្រុមចុងក្រោយហើយក៏ដោយ ប៉ុន្តែក្រុមស្នងការនគរបាលខេត្តស្វាយរៀងនៅតែមិនបន្ធូរដៃដើម្បីរក្សាកំណត់ត្រាជ័យជម្នះ៤ប្រកួតជាប់គ្នា មាន១២ពិន្ទុឈរលេខ១ ក្នុងពូល“ច”។ គ្រាប់ទាំង២២គ្រាប់ រកបានដោយកីឡាករដោយកីឡាករ៤រូបផ្សេងគ្នា ក្នុងនោះកីឡាករ ថន ដារ៉ាពេជ្រ រកបាន១៨គ្រាប់ម្នាក់ឯង ខណៈកីឡាករ មាយ ឆដារ៉ាវុធត រកបាន១គ្រាប់ កីឡាករ សក អង្គារវង្ស រកបាន១គ្រាប់ និងកីឡាករ ភោគ សីហា រកបាន២គ្រាប់។

លទ្ធផលប្រកួតសប្ដាហ៍ទី១២ ថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤
- ក្រុមសសយក ឃុំត្នោត ២-១០ ក្រុមCEFD FC
- ក្រុមហង្សសំណាង ០-៥ ក្រុមគោព្រៃភូមិស្វាយធំ
- ក្រុមរាជសីហ៍ ស្វាយរំពារ ០-៣ ក្រុមយុវជនសាមគ្គី
លទ្ធផលសប្តាហ៍ទី១២ ថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០២៤
- ក្រុមសសយក ស្រុករមាសហែក ១០-២ ក្រុមM.S.T FC
- ក្រុមកាំភ្លើងធំ ១-១ ក្រុមស្វាយទាប FC
- ក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ២២-០ ក្រុមឆ្មាបុងបុង









អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


