កីឡា
លោក Xavi ថា ក្ដីសង្ឃឹមរបស់ Barcelona ត្រូវបានបំផ្លាញដោយអាជ្ញាកណ្ដាល
គ្រូបង្វឹកក្រុម Barcelona លោក Xavi Hernández បានខឹងសម្បារយ៉ាងខ្លាំងចំពោះអាជ្ញាកណ្ដាល ក្រោយផ្ដល់កាតក្រហមឲ្យខ្សែការពារ Ronald Araújo ជាហេតុធ្វើឲ្យក្រុមរបស់លោកត្រូវបានធ្លាក់ចេញពី Champions League ក្នុងវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុម Paris Saint-Germain ៤-១ ក្នុងជើងទី២។

Xavi បាននិយាយថា អាជ្ញាកណ្តាលសញ្ជាតិរូម៉ានីលោក Istvan Kovacs ជាគ្រោះមហន្តរាយសម្រាប់ការប្រកួតយប់មិញ បន្ទាប់ពីក្រុមរបស់លោកនាំមុខ ១-០ ប៉ុន្តែអ្វីបានផ្លាស់ប្ដូរទាំងស្រុង បន្ទាប់ពីនាទី២៩ ខ្សែការពារឆ្នើម Araújo ទទួលបានកាតក្រហម ធ្វើឲ្យក្រុម Barcelona មានតែសមាជិក១០នាក់លើទីលាន។
លោក Xavi បាននិយាយថា ៖«យើងមានការរំខានខ្លះ បន្ទាបប់ពីទទួលបានកាតក្រហម។ យើងរៀបចំយ៉ាងល្អពេលលេង១១នាក់ដំបូង ប៉ុន្តែអ្វីៗវាបានផ្លាស់ប្តូរទាំងស្រុង។ សម្រាប់ខ្ញុំហាក់ពិបាកទទួលយកដែល Araújo ត្រូវបានបណ្ដេញចេញ។ អាជ្ញាកណ្តាលពិតជាកាត់សេចក្ដីអាក្រក់ណាស់។ ខ្ញុំបានប្រាប់គាត់ថា គាត់គឺជាគ្រោះមហន្តរាយ។ គាត់បានបំផា្លញក្ដីសង្ឃឹមយើង។ ខ្ញុំមិនចូលចិត្តនិយាយអំពីអាជ្ញាកណ្តាលទេ ប៉ុន្តែត្រូវតែនិយាយ ពីព្រោះខ្ញុំមិនយល់អំពីការកាត់ក្ដីបែបនេះទេ»។

លោក Xavi ក៏ត្រូវបានបណ្ដេញចេញក្នុងវគ្គទី២ សម្រាប់ការតវ៉ាចំពោះការសម្រេចចិត្តមិនផ្តល់បាល់ពិន័យសម្រាប់ការប្រជែងរបស់ខ្សែការពារ Marquinhos លើទៅខ្សែបម្រើ Ilkay Gündogan។
សរុបទាំងពីរជើង Bacelona បានចាញ់ PSG ដោយលទ្ធផល ៤-៦ ដូច្នេះ PSG បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជួបក្រុមអាល្លឺម៉ង់ Dortmund៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ ESPN
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


