កីឡា
យប់នេះជាឱកាសឡើងទៅវគ្គ៤ក្រុមចុងក្រោយរបស់ Arsenal ក្រោយខកខាន១៥ឆ្នាំ
ក្រុមកាំភ្លើងធំ Arsenal ត្រូវជួបជាក្រុម Bayern Munich ក្នុងការប្រកួតជើងទី២ ក្នុងពានរង្វាន់ UEFA Champions League ម៉ោង២យប់រំលងអធ្រាតឈានចូលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។

ក្រុមតំណាងឲ្យអង់គ្លេសក្នុងពានរង្វាន់លំដាប់ទី១នៅអឺរ៉ុប Arsenal បានខកខានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League អស់រយៈពេល១៥ឆ្នាំហើយ។ កាលពី២០០៩ ជាឆ្នាំចុងក្រោយដែលក្រុម Arsenal បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងពានរង្វាន់ UCL ពេលនោះ Arsenal ស្ថិតនៅលេខ២ក្នុងពូល G ក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទុ។ វគ្គ១៦ក្រុមចុងក្រោយ ពួកគេបានយកឈ្នះ Roma ដោយបាល់ទាត់ពិន័យ១១ម៉ែត្រ ៧-៦ ក្រោយសរុបទាំងពីរស្មើគ្នា ១-១។ នៅវគ្គ៨ក្រុមចុងក្រោយ Arsenal បន្ដយកឈ្នះក្រុម Villarreal ក្នុងលទ្ធផល ៤-១ សរុបទាំង២ជើង ប៉ុន្តែនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Arsenal បានបរាជ័យក្រោមថ្វីជើងក្រុមរួមលីគ Manchester United ក្នុងលទ្ធផល ៤-១ សរុបទាំង២ជើង។ គិតចាប់តាំងពីឆ្នាំ២០០៩ Arsenal មិនដែលឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងពានរង្វាន់ UEFA Champions League ទេ។

ការប្រកួតយប់នេះក្នុងកីឡដ្ឋាន Allianz Arena ក្រុម Arsenal ជាក្រុមភ្ញៀវ ហើយត្រូវការជ័យជម្នះជាចាំបាច់ដើម្បីធានាកៅអីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់លំដាប់ទី១ទ្វីបអឺរ៉ុប។ កាលពីជើងទី១ នៅកីឡដ្ឋាន Emirates ក្នុងប្រទេសអង់គ្លេស ក្រុមទាំង២បានត្រឹមស្មើគ្នា ២-២។
ប្រវត្តិជួបគ្នា១៣ ក្រុម Bayern Munich ឈ្នះ៧លើក ស៊ុតបញ្ចូលទីបាន២៩គ្រាប់ ខណៈក្រុម Arsenal ឈ្នះ៣លើក ស៊ុតបញ្ចូលទី១៥គ្រាប់ និងស្មើគ្នា៣លើក។ ចំពោះប្រវត្តិក្នុងពានរង្វាន់ UEFA Champions League ក្រុម Bayern Munich ធ្លាប់ឈ្នះជើងឯក៦លើក ខណៈក្រុម Arsenal មិនធ្លាប់ឈ្នះជើងឯកទេ។
យប់នេះមិនមែនជារឿងងាយស្រួលសម្រាប់ក្រុមមកពីទឹកដីអង់គ្លេស ក្នុងការយកឈ្នះក្រុមខ្លាំងអាល្លឺម៉ង់ ដែលពោរពេញដោយមានបទពិសោធក្នុងពានរង្វាន់លំដាប់ទី១ទ្វីបអឺរ៉ុប៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


