កីឡា
កីឡាកាយវប្បកម្មកម្ពុជាឈ្នះមេដាយប្រាក់២ពីការប្រកួតជើងឯកអាស៊ាន
ក្រុមកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាបានឈ្នះមេដាយប្រាក់២គ្រឿងពីការប្រកួតកាយវប្បកម្មជើងឯកអាស៊ីអាគ្នេយ៍ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ចាប់ពីថ្ងៃទី១៦ ដល់ទី២០ ខែឧសភា ឆ្នាំ២០២៤។

កីឡាករ ឆឹង ណូរ៉ា បានដណ្តើមមេដាយប្រាក់១គ្រឿងសម្រាប់វិញ្ញាសា Men’s Athletic Physique កម្ពស់ក្រោម១.៦០ម៉ែត្រ និងកីឡាករ ស្រ៊ិន រាជ្យ បានឈ្នះមេដាយប្រាក់១គ្រឿងសម្រាប់វិញ្ញាសា Men’s Sports Physique កម្ពស់ចាប់ពី១.៧៥ម៉ែត្រឡើង។

កីឡាកររូបសង្ហា ស្រ៊ិន រាជ្យ ធ្លាប់ទទួលបានមេដាយ សំរឹទ្ធ ក្នុងការប្រកួតជើងឯកកីឡាកាយវប្បកម្រិតពិភពលោកកន្លងមក ហើយកីឡាករ ឆឹង ណូរ៉ា ធ្លាប់ចូលរួមការប្រកួតកម្រិតអាស៊ានទទួលបានមេដាយប្រាក់២គ្រឿង និងការប្រកួតកម្រិតអាស៊ី ទទួលបានមេដាយមាស១គ្រឿង។

សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ដែលមានលោក តិក ប៊ុនវី ជាប្រធានសហព័ន្ធ និងលោកស្រី អេមី សារីរ៉ុម ជាគ្រូបង្វឹក បានដឹកនាំកីឡាករ៥រូបគឺ ខាន់ ឆៃយ៉ា, ស្រ៊ិន រាជ្យ, ឆឹង ណូរ៉ា, ឆេង ច័ន្ទកក្កដា និងកីឡាករ ជីម ចន្ថា ដោយមានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡាជាផ្លូវការសម្រាប់ការចូលរួមប្រកួតជើងឯកកីឡាកាយវប្បកម្មអាស៊ីអាគ្នេយ៍ លើកទី១៨ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ចាប់ពីថ្ងៃ១៦ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


