កីឡា
គួរឲ្យស្តាយ ព្រៃវែងបានរំសាយក្លិបជាផ្លូវការ
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ស្ថានភាពរបស់ក្លិបបាល់ទាត់អាជីពនៅកម្ពុជាកំពុងជួបបញ្ហាប្រឈមជាច្រើន ដែលជាហេតុធ្វើឲ្យក្លិបអាជីពមួយចំនួនប្រកាសរំសាយក្លិប។

ក្រោយការប្រកួតពានរង្វាន់លីគកំពូលបានបញ្ចប់ ក្លិបបាល់ទាត់ព្រៃវែង បានប្រកាសជាផ្លូវការក្នុងការរំសាយក្លិបក្រោយបង្កើតឡើងកាលពីឆ្នាំ២០២០ ដោយសារជួបបញ្ហាវិបត្តិហិរញ្ញវត្ថុ។ ក្លិបបាល់ទាត់ព្រៃវែងជាក្លិបអាជីពទី៨ នៅក្នុងប្រទេសកម្ពុជាដែលបានប្រកាសរំសាយ បន្ទាប់ពីក្រុមអាស៊ីអឺរ៉ុប យូណាយធីត ក្រុមបន្ទាយមានជ័យ ក្រុមអគ្គិសនីកម្ពុជា ក្រុមកោះកុង ក្រុមត្បូងឃ្មុំ ក្រុមសូលទីឡូអង្គរ និង ក្រុមអង្គរស៊ីធី។
ទោះបីក្លិបមួយនេះទើបតែបង្កើតឡើងមែន ប៉ុន្តែពួកគេមានការអភិវឌ្ឍយ៉ាងល្អប្រសើរ។ ជាពិសេសនៅរដូវកាលឆ្នាំ២០២០ ក្លិបព្រៃវែង ទទួលបានជោគជ័យខ្លាំង ដោយបានរងជើងឯកលីគ២ ហើយឆ្នាំនោះដដែលទទួលបានចំណាត់ថ្នាក់លេខ៣នៅពានសម្តេចតេជោ ហ៊ុន សែន។
ក្រោយឡើងមកលីគកំពូលកម្ពុជាក្នុងរដូវកាលនេះ ក្លិបព្រៃវែងបន្ដធ្វើបានល្អ ក្រោយឈរនៅលេខ៨ ក្នុងតារាងពិន្ទុបន្ទាប់ពីប្រកួត២៧លើក ឈ្នះ៦ ស្មើ៥ ចាញ់១៦ មាន២៣ពិន្ទុ៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


