កីឡា
Mbappe នឹងប្រកាសក្លិបថ្មីនាប៉ុន្មានថ្ងៃខាងមុខ
កីឡាករ Kylian Mbappe នឹងប្រកាសជាផ្លូវការអំពីក្លិបថ្មីដែលខ្លួនត្រូវផ្លាស់ទៅលេងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីចាកចេញពីក្លិប Paris Saint-Germain។

ខ្សែប្រយុទ្ធបារាំង Kylian Mbappe បានបង្ហាញខ្លួនក្នុងការប្រកួតចុងក្រោយជាមួយក្រុម Paris Saint-Germain កាលពីថ្ងៃសៅរ៍ និងជួយក្រុមលើកពាន Coupe de France តាមរយៈជ័យជម្នះលើក្រុម Lyon នៅវគ្គផ្ដាច់ព្រ័ត្រ។ កីឡាករបានបញ្ជាក់ជាផ្លូវការពីចាកចេញពី PSG ប៉ុន្តែមិនទាន់បង្ហាញក្លិបថ្មីនោះទេ។ ក្រុមដែលអ្នកគាំទ្ររំពឹងថាខ្សែប្រយុទ្ធវ័យ២៥ឆ្នាំរូបនេះចូលរួមគឺ Real Madrid។
Mbappe បាននិយាយថា ៖«ខ្ញុំនឹងប្រកាសពីក្លិបថ្មីរបស់ខ្ញុំនៅតាមពេលកំណត់។ វានៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដូច្នេះគ្មានបញ្ហាអ្វីទេ។ មូលហេតុដោយសារខ្ញុំគិតថា រឿងសំខាន់ដែលខ្ញុំត្រូវធ្វើគឺចង់បញ្ចប់កាតព្វកិច្ចចុងក្រោយរបស់ខ្ញុំជាមួយក្លិបឲ្យបានល្អ ហើយក៏ជាការលាអ្នកគាំទ្រចុងក្រោយដ៏ល្អផងដែរ»។

កីឡាករ Mbappe បានចាកចេញពីក្រុម PSG ជាមួយកំណត់ត្រាដ៏អស្ចារ្យ ក្រោយរកបាន២៥៦គ្រាប់ និងការបញ្ចូនបាល់ឲ្យមិត្តរួមក្រុមចំនួន១០៨លើក ក្នុងការបង្ហាញសរុប៣០៨លើក ក្រោយចំណាយពេល៧ឆ្នាំជាមួយក្រុមយក្សបារាំង។
កីឡាករ Mbappe បានបន្ថែមថា៖«ការលេងឲ្យក្រុម PSG ជាកន្លែងមួយដែលបានផ្ដល់បទពិសោធជាច្រើនចំពោះខ្ញុំ។ ខ្ញុំមានសំណាងណាស់ក្នុងការទទួលយកបទពិសោធនៅ PSG។ ខ្ញុំមិនមានបទពិសោធក្នុងការប្រកួតប្រជែងនៅកន្លែងផ្សេង។ ឥឡូវនេះខ្ញុំនឹងស្វែងរកបទពិសោធថ្មីនៅកន្លែងផ្សេង ហើយខ្ញុំប្រាកដថា វានឹងក្លាយជាពេលវេលាដ៏អស្ចារ្យ»៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Onefootball
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


