កីឡា
ការប្រកួតគុនចម្រុះអាស៊ីមិនសាហាវដូចតាមសង្វៀនឯកជន ខណៈមាន ម៉ឺន មេឃា ចូលរួម
កម្ពុជាបានទទួលសិទ្ធិរៀបចំការប្រកួតគុនចម្រុះជើងឯកអាស៊ី (Asian Mixed Martial Arts Championship) នៅថ្ងៃទី១១-១២-១៣ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិកដែលនឹងអញ្ជើញចូលរួមពិធីបើកដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ការប្រកួតគុនចម្រុះជ្រើសរើសជើងឯកអាស៊ីជាផ្លូវការនេះជាលើកទី២ បន្ទាប់ពីលើកទី១ត្រូវបានធ្វើឡើងកាលពីឆ្នាំ២០២៣ នៅប្រទេសថៃ។ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា ការប្រកួតគុនចម្រុះអាស៊ីនេះគឺជាការប្រកួតផ្លូវការ ស្តង់ដា និងតាមបច្ចេកទេសជាកីឡាប្រកបដោយឧត្តភាព និងសាមគ្គីភាព ដែលមិនគ្រោះថ្នាក់ខ្លាំង សាហាវឃោឃៅ ដូចការប្រកួតដែលរៀបចំដោយស្ថាប័នឯកជន។ ការប្រកួតគុនចម្រុះដែលរៀបចំដោយកម្មវិធីឯកជនមានក្បាច់ប្រយុទ្ធសាហាវគ្រោះថ្នាក់នោះគឺជាការប្រកួតគុនចម្រុះអាជីព។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡារូបនេះបានបន្តថា ការរៀបចំព្រឹត្តិការណ៍គុនចម្រុះអាស៊ីគឺរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាយុទ្ធគុនចម្រុះអាស៊ី (AMMA) និងសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា។ គោលបំណងធំបំផុតនៃការរៀបចំព្រឹត្តិការណ៍នេះដើម្បីជំរុញ ផ្សព្វផ្សាយ និងលើកកម្ពស់តម្លៃកីឡាគុនចម្រុះឲ្យក្លាយជាកីឡាស្តង់ដាឆ្ពោះចូលទៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ី និងកីឡាអូឡាំពិកពិភពលោក។
សម្រាប់ការប្រកួតគុនចម្រុះជើងឯកអាស៊ី លើកទី២ នៅប្រទេសកម្ពុជា ក៏ជាការប្រកួតជម្រុះដើម្បីយកជ័យលាភីទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍«កីឡាក្នុងសាល និងក្បាច់គុនអាស៊ី (Asian Indoor and Martial Arts Games) ឆ្នាំ២០២៤ ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកា។

ជាមួយគ្នានេះ លោក ហ៊ុន ចន្ទរាជ ជាគ្រូបង្វឹកគុនចម្រុះ និងជាកីឡាករ១រូបមានឈ្មោះប្រកួតដែរនោះបានលើកឡើងថា ការប្រកួតគុនចម្រុះជើងឯកអាស៊ីនេះគឺមិនសាហាវ ឬគ្រោះថ្នាក់ខ្លាំងដូចដែលធ្លាប់ឃើញការប្រកួតតាមសង្វៀនឯកជនទេ។ គណៈកម្មការរៀបចំការប្រកួតបានដកក្បាច់ ឬស្នៀតគ្រោះថ្នាក់សាហាវៗចេញ ហើយក្នុងនោះសូម្បីតែការអោបឃ្លេនៅលើក្តារក៏មិនយូរដែរគឺប្រហែលជា១៥វិនាទីប៉ុណ្ណោះ អាជ្ញាកណ្តាលនឹងចាប់បំបែកចេញ។
លោកបានបន្តថា ការប្រកួតត្រូវការភាពរហ័សរហួន ទាំងឈរ និងក្បាច់ក្រោម។ កីឡាករ កីឡាការិនីកម្ពុជាភាគច្រើនជាអ្នកកីឡាគុនខ្មែរដែលមានបទពិសោធច្រើនក្នុងការប្រើកណ្តាប់ដៃ និងទាត់ ដូច្នេះលោកសង្ឃឹមទទួលបានលទ្ធផលល្អក្នុងនាមជាម្ចាស់ផ្ទះ។

តាមការឲ្យដឹងពីលោក វ៉ាត់ ចំរើន ថា រហូតដល់ពេលនេះមានប្រទេសជាង១០ហើយបានចុះឈ្មោះចូលរួមការប្រកួត ហើយរំពឹងកើនឡើងដល់ជាង២០ នៅពេលការចុះឈ្មោះត្រូវបិទ។ ការប្រកួតមានតែ១៦វិញ្ញាសាគឺ១១វិញ្ញាសាសម្រាប់បុរស និង៥វិញ្ញាសាសម្រាប់នារី។
សម្រាប់កម្ពុជាបានត្រៀមអត្តពលិកទាំង១៦រូបរួចហើយគឺកីឡាករ ផេង សុបញ្ញា, ឡុង ឡា, រិន សារ័ត្ន, ហ៊ុន គឹមហៀង, មាស ម៉ើ, សែន ច័ន្ទឫទ្ធិគុន, ហ៊ុន ចន្ទរាជ, ធាន អាន, ចាន់ រតនា, អេ វីរៈខាំឈីតភូថង, ហាត ភី ខណៈកីឡាការិនីមានដូចជា ខៀវ ចិន្ដារ័ត្ន, នៅ ស្រីពៅ, គន្ធ វ៉ាន់នីតា, សំ ថារ័ត្ន និង ទួន ស្រីភីន។

កាលពីដំបូង កីឡាករគុនខ្មែរ ធឿន ធារ៉ា មានឈ្មោះចូលរួមការប្រកួត ប៉ុន្តែក្រោយមកក៏បានដកខ្លួនវិញក្រោមហេតុផលបញ្ហាទម្ងន់ និងខ្វះបទពិសោធគុនចម្រុះ។ ទោះបីជាយ៉ាងណា កីឡាករ អេ វីរៈខាំឈីតភូថង, កីឡាការិនី ខៀវ ចិន្តារ័ត្ន, គន្ធ វ៉ាន់នីតា និង ទួន ស្រីភីន មិនធ្លាប់ប្រកួតគុនចម្រុះសោះ ប៉ុន្តែពួកគាត់មានឈ្មោះក្នុងការប្រកួតគុនចម្រុះអាស៊ីនេះ។
ព្រឹត្តិការណ៍នេះ សហការរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាយុទ្ធគុនចម្រុះអាស៊ី(AMMA) សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា និងក្រុមហ៊ុន VIP Sports៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី