កីឡា
ឥណ្ឌាបញ្ចប់តួនាទីគ្រូបង្វឹក ក្រោយមិនអាចឡើងជុំទី៣ ជម្រុះ World Cup
សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌាបានបញ្ចប់តួនាទីគ្រូបង្វឹកសញ្ជាតិក្រូអាតលោក Igor Stimac បន្ទាប់ពីមិនអាចដឹកនាំក្រុមជម្រើសជាតិឥណ្ឌាឈានដល់ជុំទី៣ ក្នុងការប្រកួតវគ្គជម្រុះ World Cup។

បន្ទាប់ពីកិច្ចប្រជុំរបស់នាយកប្រតិបត្តិនៃសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា (AIFF) ស្ថាប័នគ្រប់គ្រងបានចេញសេចក្តីថ្លែងការណ៍ ក្រោយជួបលទ្ធផលដ៏ខកចិត្តក្នុងយុទ្ធនាការជម្រុះ FIFA World Cup ឆ្នាំ២០២៦។ ក្រុមបាល់ទាត់ជម្រើសជាតិ និងសមាជិកទាំងអស់បានយល់ស្របជាឯកច្ឆ័ន្ទពីការផ្លាស់ប្ដូរគ្រូបង្វឹកថ្មី ព្រមទាំងដាក់ផែនការថ្មី។
កិច្ចប្រជុំបានណែនាំអគ្គលេខាធិការស្តីទី លោក Satyanarayan ឲ្យជូនដំណឹងដល់លោក Igor Stimac អំពីការសម្រេចចិត្តរបស់ពួកគេ។

លោក Stimac មិនសូវផ្ដោតលើការប្រកួត Asian Cup ទេដោយដាក់គោលដៅសំខាន់លើវគ្គជម្រុះ World Cup ប៉ុន្តែជាលទ្ធផលក្រុមឥណ្ឌាបរាជ័យត្រឹមជុំទី២។ លោកបានដឹកនាំក្រុមឥណ្ឌា កាលពីឆ្នាំ២០១៩ ដោយដឹកនាំបានចំនួន៥៣ប្រកួត ក្នុងនោះឈ្នះ១៩ ស្មើ១៤ និងចាញ់២០៕
ប្រភព៖ Insideworldfootball
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


