កីឡា
Arsenal ជិតចុះកុងត្រានាំយកខ្សែការពារកណ្ដាល Calafiori
ក្លិបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា កាន់តែខិតជិតក្នុងការចុះហត្ថលេខានាំយកខ្សែការពារកណ្តាលសញ្ជាតិអុីតាលី Riccardo Calafiori ពីក្លិប Bologna ហើយ។

បន្ទាប់បង្ហាញទម្រង់លេងបានយ៉ាងល្អនៅក្លិប Bologna ក្រោមការដឹកនាំរបស់ Thiago Motta ជាពិសេសក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០២៤ កីឡាករ Calafiori ត្រូវបានលោក Mikel Arteta គ្រូបង្វឹកក្លិប Arenal បានដាក់គោលដៅនាំយកខ្សែការពារកណ្ដាលរូបនេះ។
យោងតាមសារព័ត៌មាន Corriere dello Sport ក្លិប Arsenal បានដាក់សំណើរទៅកាន់ក្លិប Bologna ក្នុងតម្លៃប្រមាណ៥៥លានអឺរ៉ូ បន្ទាប់ពួកគេដឹងថាក្លិប Bologna នៅ Serie A បានបដិសេធចំពោះសំណើរតម្លៃក្រោម៥០លានអឺរ៉ូពីក្លិបផ្សេង។

យោងតាមរបាយការណ៍ពីអ្នកការសែត Fabrizio Romano ក្រុមកាំភ្លើងធំបានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយកីឡាករ Calafiori រួចហើយ។ ពួកគេបានផ្តល់ប្រាក់ឈ្នួលប្រចាំឆ្នាំចំនួន៤លានអឺរ៉ូ ខ្ពស់ជាងប្រាក់ឈ្នួលរបស់ក្រុម Bologna បច្ចុប្បន្ន។ កីឡាករវ័យ២២ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៤ឆ្នាំនៅជាមួយ Arsenal៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


