កីឡា
សហព័ន្ធកីឡាប្រដាល់គុនខ្មែរបង្ហាញឈ្មោះគ្រូបង្វឹក៥រូប និងកីឡាករ១៤រូបត្រៀម SEA GAMES ២០២១
ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានមានប្រសាសន៍ឲ្យដឹងថា គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាប្រដាល់គុនខ្មែរ ត្រូវបានជ្រើសរើសដោយគណៈកម្មការជ្រើស រើសគ្រូបង្វឹកនិងកីឡាកររបស់ខ្លួន យ៉ាងត្រឹមត្រូវ ក្នុងនោះមានបេក្ខជនជាច្រើនរូបឈរឈ្មោះរួមទាំងអតីតគ្រូបង្វឹកក្រុមជម្រើសជាតិ២រូបផងដែរ។


លោកឧត្តមសេនីយ៍ តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានបន្តថា គណៈកម្មការជ្រើសរើសគ្រូបង្វឹក និងកីឡាករ និង រូបលោកជាប្រធានផ្ទាល់ ក៏បានសម្រេចជ្រើសរើសគ្រូបង្វឹក៥រូប ត្រៀមហ្វឹកហាត់កីឡាគុនខ្មែរចូលរួមព្រឹត្តិការណ៍កីឡា SEA GAMES ២០២១ លើកទី ៣១ នៅប្រទេសវៀតណាម រួមមានលោកគ្រូ ហេង ប៊ុនឃីម ជាឪពុកបង្កើតអតីតមេ ដាយមាស SEA GAMES លោកគ្រូជំនួយ សេន ប៊ុនថេន អតីតកីឡាករជើង ខ្លាំង លោកគ្រូជំនួយ ទេព ស៊ីវុត្ថា ក្រុម ជម្រើសជាតិថ្នាល ២០២០ លោកគ្រូជំនួយ ឡៅ ស៊ីណាត អតីតកីឡាករជើង ខ្លាំងនិងលោកគ្រូជំនួយអតីតមេដាយ មាស SEA GAMES ឃុន ឌីម៉ា ។
លោក តែម ម៉ឺន បានបន្ថែមទៀតថា កីឡាករជម្រើសជាតិគុនខ្មែរ១៥រូប មានដូចជា កីឡាករ ភុន ពិសិត ប្រកួតប្រភេទទម្ងន់៤៥គ.ក្រ ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ ២០២០ កីឡាករ សៃនី សៃណេត ប្រកួតប្រភេទទម្ងន់៤៨គ.ក្រ ម្ចាស់មេដាយប្រាក់ជើងឯកថ្នាក់ជាតិ២០២០ កីឡាករ ខាំ ខ្លានាង ប្រកួតប្រភេទទម្ងន់៥១គ.ក្រ ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ២០២០ កីឡាករ រិន ដាវីត ប្រកួតប្រភេទទម្ងន់ ៥៤ គ.ក្រ ក្រុមជម្រើសជាតិថ្នាល ២០២០ កីឡាករ កាន់ ម៉េងហុង ប្រកួតប្រភេទទម្ងន់៥៤គ.ក្រ ម្ចាស់មេដាយសំរិទ្ធជើងឯកថ្នាក់ជាតិ២០២០ និងកីឡាករ ប៊ុន គន្ធា ប្រកួតប្រភេទទម្ងន់៥៧គ.ក្រ ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ២០២០ ។



ចំពោះក្រុមជម្រើសជាតិថ្នាល ២០២០ មានកីឡាករ លី សុជាតិ ប្រកួតប្រភេទទម្ងន់៥៧គ.ក្រ កីឡាករមានសក្តានុពល និងជាម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ២០២០កីឡាករ ឃុន បូរ៉ា ប្រកួតប្រភេទទម្ងន់៦០គ.ក្រ កីឡាករ សោម ពិសិដ្ឋ ប្រកួតប្រភេទទម្ងន់៦៣,៥០គ.ក្រ ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ ២០២០ និងកីឡាករ ប៉ោ ភារិទ្ធ ប្រកួតប្រភេទទម្ងន់ ៦៣,៥០គ.ក្រ ម្ចាស់មេដា យមាសជើងឯកថ្នាក់ជាតិ២០២០ កីឡា ករ ឡៅ ចិត្ត្រា ប្រកួតប្រភេទទម្ងន់៦៧ គ.ក្រ ម្ចាស់មេដាយសំរិទ្ធ SEA GAMES ទាំង២លើក កីឡា ករ ប៊ុន លនបញ្ញា ម្ចាស់មេដាយមាសជើង ឯកថ្នាក់ជាតិ២០២០ ប្រកួតប្រភេទទម្ងន់ ៦៧គ.ក្រ និងកីឡាករ ឡៅ ចន្ទ្រា ប្រកួតម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ២០២០ និងម្ចាស់មេដា យសំរិទ្ធ SEA GAMES លើកទី៣០ ប្រភេទទម្ងន់៧១ គ.ក្រ៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ គ្រូបង្វឹកឃីកបុកសីងបង្ហាញផែនការត្រួសៗអំពីគោលដៅសម្រាប់ឆ្នាំ២០២១ ពេលចាប់ផ្ដើមហ្វឹកហាត់ផ្លូវការ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ