កីឡា
ការគិតលទ្ធផលទុកមុនតំបន់អាមេរិកខាងត្បូង ៦ខែចុងក្រោយ កើនឡើងជាង២០០%
ករណីគិតលទ្ធផលទុកមុនការប្រកួត និងការភ្នាល់បានកើនឡើងយ៉ាងអាក្រក់នៅអាមេរិកខាងត្បូង។ នេះបើយោងតាមទិន្នន័យរយៈពេល៦ខែចុងក្រោយរបស់អ្នកឯកទេសសុចរិតភាពកីឡា Starlizard Integrity Services (SIS) ដែលបានតាមដានការប្រកួតចំនួន៣៦,៨៤១ប្រកួត គិតពីថ្ងៃទី១ ខែមករា និងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។
ការប្រកួតគួរឲ្យសង្ស័យចំនួន២១.៥៥% (សរុបចំនួន១៧ប្រកួត) ត្រូវបានកំណត់អត្តសញ្ញាណមកពីប្រទេសក្នុងតំបន់អាមេរិកខាងត្បូង ដោយការប្រកួតចំនួន៦ប្រកួតក្នុងកម្រិតកំពូលនិង១១ប្រកួតក្នុងកម្រិតទី២។
លោក Affy Sheikh ប្រធានផ្នែកសេវាកម្ម Starlizard Integrity បាននិយាយថា ៖«តួលេខពាក់កណ្តាលឆ្នាំ២០២៤ បង្ហាញពីការយល់ដឹងជាច្រើនទាក់ទងនឹងភាពវិជ្ជមានមួយចំនួនដែលត្រូវរាយការណ៍។ ជាពិសេស ទិន្នន័យបង្ហាញពីស្ថានភាពដ៏គួរឲ្យបារម្ភនៅក្នុងតំបន់អាមេរិកខាងត្បូង។ ចំនួនការប្រកួតគួរឲ្យសង្ស័យបានកើនឡើង២០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន»។
ការប្រកួតគួរឲ្យសង្ស័យចំនួន៣៣ (៤១.៨%) ត្រូវបានកំណត់អត្តសញ្ញាណនៅក្នុងតំបន់អាមេរិកខាងត្បូងគឺជាការកើនឡើងចំនួន១១ប្រកួត ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះតំណាងឲ្យ ០.៥៦% នៃការប្រកួតក្នុងតំបន់អាមេរិកខាងត្បូងទាំងអស់ដែលបានវិភាគដោយ Starlizard ក្នុងឆមាសទី១ ឆ្នាំ២០២៤។
ផ្ទុយទៅវិញ តំបន់អឺរ៉ុប (UEFA) បានធ្លាក់ចុះនៃចំនួនការប្រកួតគួរឲ្យសង្ស័យពីចំនួន៤០ប្រកួតនៅសល់តែ២៩ប្រកួត។ តួលេខថ្មីតំណាងឱ្យ ០.១៥% នៃការប្រកួតក្នុងតំបន់ UEFA ទាំងអស់ដែលបានវិភាគ៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


