កីឡា
លោក វណ្ណដា នឹងមកដល់កម្ពុជាព្រឹកស្អែកដោយមានថ្នាក់ដឹកនាំកីឡាទទួលស្វាគមន៍
តារាចម្រៀងរ៉េបលំដាប់ឈានមុខរបស់កម្ពុជា ម៉ាន់ វណ្ណដា នឹងត្រឡប់មកដល់ប្រទេសកំណើតវិញនាព្រឹកថ្ងៃទី១៤ ខែសីហា បន្ទាប់ពីលោកបានចូលរួមសម្តែងក្នុងពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ នៅប្រទេសបារាំង។

លោក វណ្ណដា បានធ្វើឲ្យប្រជាជនកម្ពុជាមានការភ្ញាក់ផ្អើល និងមោទនភាពខ្លាំងមែនទែន នៅពេលលោកបានលេចមុខសម្តែងក្នុងពិធីបិទការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៤ នៅប្រទេសបារាំងតាមរយៈបទចម្រៀងដ៏ល្បីរបស់លោកគឺ Time To Rise។

ការសម្តែងក្នុងពិធីបិទកីឡាអូឡាំពិក ឆ្នាំ២០២៤ មានតារាចម្រៀងល្បីៗលំដាប់ពិភពលោកជាច្រើនត្រូវបានជ្រើសរើសឲ្យចូលរួមសម្តែង ប៉ុន្តែបើនិយាយពីតំបន់អាស៊ីមានតែលោក វណ្ណដា តែម្នាក់គត់។ តាមលំដាប់នៃការសម្តែងនារាត្រីថ្ងៃអាទិត្យ ទី១១ ខែសីហា នៅពហុកីឡដ្ឋាន Stade de France ត្រូវបានគេឃើញបង្ហាញវត្តមានដំបូងដោយតារាចម្រៀងស្រីអាមេរិក Golden Voyager។ បន្ទាប់មកក្រុមតារាចម្រៀងបារាំងដ៏ល្បី Phoenix ដែលមានសមាជិកច្រើនចូលរួមសម្តែង ក្នុងនោះមានតារាចម្រៀងស្រីរបស់ប្រទេសបែលហ្ស៊ិក Angèle ផងដែរ មុនពេលបង្ហាញខ្លួនសម្តែងទោលរបស់លោក ម៉ាន់ វណ្ណដា ជាមួយបទចម្រៀងដ៏ល្បីរបស់ខ្លួន។


តាមការគ្រោងទុក លោក វណ្ណដា នឹងត្រឡប់មកដល់ប្រទេសកំណើតវេលាម៉ោងប្រហែលជា៨ព្រឹក ថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលនឹងមានថ្នាក់ដឹកនាំកីឡាទៅទទួលស្វាគមន៍យ៉ាងកក់ក្តៅមានដូចជាលោក ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកចលនាអភិវឌ្ឍកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ចំណែកប្រតិភូកីឡាកម្ពុជាដែលបានទៅចូលរួមប្រកួតនឹងត្រឡប់មកដល់វេលាម៉ោង៣:៣០នាទីរសៀលថ្ងៃដដែល៕



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


