កីឡា
លោក វណ្ណដា ចេញសារសុំទោសរឿងពាក់មួកពេលមកដល់ខ្មែរព្រឹកមិញ
តារាចម្រៀងរ៉េបដ៏ល្បី ម៉ាន់ វណ្ណដា បានចេញសារសុំទោសដល់មហាជនអំពីការពាក់មួករបស់ខ្លួននៅពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញដោយមានស្វាគមន៍ពីថ្នាក់ដឹកនាំ ពុកម៉ែបងប្អូន អ្នកសារព័ត៌មាន និងអ្នកគាំទ្រ។

លោក វណ្ណដា បានសរសេរថា ៖«ភ្ញាក់ផ្អើលនឹងលោកប៉ា និងម៉ាក់នៅអាកាសយានដ្ឋាន។ សុំទោសប៉ាម៉ាក់ និងលោកពូ រឿងមួកផង ព្រោះពាក់ជាប់ជិត២០ម៉ោងហើយ។ ក្មួយសូមអភ័យទោសចំពោះកំហុសមួយនេះ។ សូមអរគុណអ្នករាល់គ្នាដែលស្វាគមន៍ខ្ញុំយ៉ាងកក់ក្តៅ និងភ្ញាក់ផ្អើលចំពោះការវិលត្រឡប់មកវិញរបស់ខ្ញុំ»។

កាលពីព្រឹកមិញនេះ លោក ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកចលនាអភិវឌ្ឍកីឡា ជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឪពុកម្តាយ អ្នកសារព័ត៌មាន និងអ្នកគាំទ្រយ៉ាងច្រើនកុះករបានទទួលស្វាគមន៍ លោក វណ្ណដា បន្ទាប់ពីបានចូលរួមសម្តែងក្នុងពិធីបិទកីឡាអូឡាំពិក ឆ្នាំ២០២៤ នៅប្រទេសបារាំង។

បន្ទាប់ពីរូបភាព និងវីដេអូចេញផ្សាយទៅ អ្នកគាំទ្រជាច្រើនបានលើកឡើងពីការពាក់មួករបស់លោក ម៉ាន់ វណ្ណដា ទាំងពេលត្រូវបានទទួលស្វាគមន៍ និងពេលធ្វើបទសម្ភាសន៍។
ការសម្តែងក្នុងពិធីបិទកីឡាអូឡាំពិក ឆ្នាំ២០២៤ មានតារាចម្រៀងល្បីៗលំដាប់ពិភពលោកជាច្រើនត្រូវបានជ្រើសរើសឲ្យចូលរួមសម្តែង ប៉ុន្តែបើនិយាយពីតំបន់អាស៊ីមានតែលោក វណ្ណដា ម្នាក់គត់។ តាមលំដាប់នៃការសម្តែងនារាត្រីថ្ងៃអាទិត្យ ទី១១ ខែសីហា នៅពហុកីឡដ្ឋាន Stade de France ត្រូវបានគេឃើញបង្ហាញវត្តមានដំបូងដោយតារាចម្រៀងស្រីអាមេរិក Golden Voyager។ បន្ទាប់មកក្រុមតារាចម្រៀងបារាំងដ៏ល្បី Phoenix ដែលមានសមាជិកច្រើនចូលរួមសម្តែង ក្នុងនោះមានតារាចម្រៀងស្រីរបស់ប្រទេសបែលហ្ស៊ិក Angèle ផងដែរ មុនពេលបង្ហាញខ្លួនសម្តែងទោលរបស់លោក ម៉ាន់ វណ្ណដា៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


