កីឡា
ព្រះខ័នរាជស្វាយរៀង ស្ថិតនៅ Pot 2 ចាប់ឆ្នោតពាន AFC Challenge League
ការប្រកួតពានរង្វាន់លំដាប់ទី៣អាស៊ី AFC Challenge League 2024/25 នឹងត្រូវចាប់ឆ្នោតជ្រើសរើសពូលនៅថ្ងៃទី២២ ខែសីហា នេះ ដោយមាន១៨ក្រុមចូលរួមប្រកួត។ ក្រុមទាំង១៨ត្រូវបានបែងចែកជា២តំបន់ផ្សេងគ្នាគឺ តំបន់អាស៊ីខាងលិច (West Zone) មាន១២ក្រុម និងតំបន់អាស៊ីខាងកើត (East Zone) មាន៦ក្រុម។

តំបន់អាស៊ីខាងលិច មាន១២ក្រុម ដែលត្រូវបានបែងចែកជា៣ពូល (ពូល A B និង C) គឺ១ពូលមាន៤ក្រុម។ ក្រោយចប់វគ្គសន្សំពិន្ទុក្នុងពូល ក្រុមលេខ១ និងលេខ២ ក្នុងពូលទាំង៣ ព្រមទាំងក្រុមលេខ២ល្អបំផុត ឡើងទៅវគ្គ៨ក្រុមចុងក្រោយ។
តំបន់អាស៊ីខាងកើតមាន៦ក្រុមគឺ Madura United (ឥណ្ឌូណេស៊ី) Shan United (មីយ៉ាន់ម៉ា) ព្រះខ័នរាជស្វាយរៀង (កម្ពុជា) Taiwan Steel (តៃវ៉ាន់) Young Elephants (ឡាវ) និង SP Falcons (ម៉ុងហ្គោលី) ដែលត្រូវបានបែងចែកជា២ពូល (D និង E)។ ក្រុមលេខ១ និងលេខ២ នៃពូលទាំង២ឡើងទៅវគ្គ៨ក្រុមចុងក្រោយ។

តំបន់អាស៊ីខាងកើត គឺព្រះខ័នរាជស្វាយរៀងស្ថិតនៅ Pot 2 ជាមួយក្រុមតៃវ៉ាន់ Taiwan Steel ខណៈក្រុមឥណ្ឌូណេស៊ី Madura United ស្ថិតនៅ Pot 1 ជាមួយក្រុមមីយ៉ាន់ម៉ា Shan United និងក្រុមឡាវ Young Elephants ស្ថិតនៅ Pot 3 ជាមួយក្រុមម៉ុងហ្គោលី SP Falcons។
ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលដែលធ្វើតែមួយជើងចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈការប្រកួតវគ្គ៨ក្រុមចុងក្រោយ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ពីថ្ងៃទី៥ ខែមីនា ដល់ទី១០ ខែឧសភា ឆ្នាំ២០២៥៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


