កីឡា
ម៉ាឡេស៊ីជាក្រុមគ្រោះថ្នាក់ក្នុងពាន SEA V. League Challenge
ក្រុមបាល់ទះជម្រើសជាតិម៉ាឡេស៊ីជាក្រុមមានសមត្ថភាពខ្ពស់ក្នុងការចូលរួមប្រកួតពានរង្វាន់សម្តេចធិបតី SEA V. League Challenge ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ដែលមានក្រុមម្ចាស់ផ្ទះកម្ពុជា សិង្ហបុរី និងឡាវ។
បើប្រៀបធៀបកម្រិតសមត្ថភាពនៃក្រុមទាំង៤ឃើញថា ម៉ាឡេស៊ី ខ្ពស់ជាងគេដោយផ្អែកលើការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ ការជួបគ្នា៣លើកចុងក្រោយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម កម្ពុជា មិនធ្លាប់ឈ្នះ ម៉ាឡេស៊ី ឡើយ។

កីឡាស៊ីហ្គេម ឆ្នាំ២០១៣ កម្ពុជាបានចាញ់ ម៉ាឡេស៊ី ១-៣ (២៥-២២, ១៧-២៥, ១៨-២៥, និង ១៥-២៥)។ កីឡាស៊ីហ្គេម ឆ្នាំ២០១១ កម្ពុជាបានចាញ់ ម៉ាឡេស៊ី ១-៣ (២៣-២៥, ២៧-២៥, ២៣-២៥ និង ២៩-៣១) និងកីឡាស៊ីហ្គេម ឆ្នាំ២០១៧ កម្ពុជា បានចាញ់ ម៉ាឡេស៊ី ០-៣ (១៨-២៥, ២៨-៣០ និង ១៧-២៥)។
ចាប់តាំងពីកីឡាស៊ីហ្គេម កីឡាស៊ីហ្គេម ឆ្នាំ២០១៩មក កម្ពុជា និង ម៉ាឡេស៊ី មិនធ្លាប់ជួបគ្នាឡើយ។ សូម្បីនៅក្នុងការប្រកួតមិត្តភាពផ្សេងៗក៏ក្រុមទាំងពីរមិនធ្លាប់ជួបគ្នា ប៉ុន្តែក្រុមវិសាខា និងក្រុមរបស់ម៉ាឡេស៊ីធ្លាប់ជួបគ្នា។
បើនិយាយពីសមត្ថភាពនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ក្រុមបាល់ទះជម្រើសជាតិម៉ាឡេស៊ី ធ្លាប់ បានឈ្នះមេដាយតែ១គត់គឺ មេដាយប្រាក់ កាលពីឆ្នាំ២០០១ ខណៈកម្ពុជាធ្លាប់ឈ្នះមេដាយប្រាក់១ នៅឆ្នាំ២០២៣ និងមេដាយសំរិទ្ធ១នៅឆ្នាំ២០២១។
ក្រុមផ្សេងទៀតដែលចូលរួមប្រកួតពានរង្វាន់ SEA V. League Challenge ឆ្នាំ២០២៤នេះគឺ សិង្ហបុរី ធ្លាប់មេដាយសំរិទ្ធស៊ីហ្គេម២ដង និងធ្លាប់ជួបកម្ពុជាពីរលើកចុងក្រោយក្នុងកីឡាស៊ីហ្គេមគឺចាញ់ កម្ពុជា ៣-០ (២៥-១៤, ២៥-១៩ និង ២៥-២០)និងចាញ់ ៣-០ (២៥-១៩, ២៥-២៣ និង ២៥-១៦)។ ចំណែកក្រុមបាល់ទះជម្រើសជាតិឡាវមិនធ្លាប់ឈ្នះមេដាយស៊ីហ្គេមឡើយ ហើយក៏មិនសូវបានចូលរួមប្រកួតកីឡាស៊ីហ្គេមទៀងទាត់ដែរ។
និយាយរួម ក្នុងចំណោម៣ក្រុមផ្សេងទៀតគឺមានតែម៉ាឡេស៊ីដែលជាគ្រូប្រជែងជាមួយម្ចាស់ផ្ទះកម្ពុជាសម្រាប់ពានរង្វាន់ SEA V. League Challenge ប៉ុន្តែកុំភ្លេចថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមបាល់ទះកម្ពុជាមានការរីកចម្រើនច្រើន៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


