កីឡា
ស្វាយរៀងបង្កើតគណៈកម្មការរៀបចំការប្រកួតបាល់ទាត់ប្រចាំខេត្តជាផ្លូវការ
បន្ទាប់ពីរៀបចំកម្មវិធីប្រកួតជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងបានសម្រេចបង្កើតគណៈកម្មការសម្រាប់រៀបចំព្រឹត្តិការណ៍ប្រកួតនានាប្រចាំខេត្ត។

នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ លោក ម៉ៅ សុនិដេន សមាជិកអចិន្រ្តៃយ៍ នៃគណៈកម្មាធិការ សសយក ខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រកួតបាល់ទាត់ ខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចបង្កើតគណៈកម្មការប្រកួតបាល់ទាត់ ខេត្តស្វាយរៀង និងប្រកាសទទួលស្គាល់សមាសភាព ប្រធាន-អនុប្រធាន សមាជិក-សមាជិកា សរុបចំនួន ២៥រូប នៅស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង។

គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ ខេត្តស្វាយរៀង មានប្រធាន១រូប អនុប្រធាន៥រូប និងសមាជិក១៩រូប ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីដឹកនាំ រៀបចំព្រឹត្តិការណ៍ប្រកួត និងសកម្មភាពកីឡាបាល់ទាត់នានា គ្រប់កម្រិត ប្រចាំខេត្តស្វាយរៀង ក្នុងក្របខណ្ឌសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង។

សូមបញ្ជាក់ថា រហូតដល់ពេលនេះ ថ្នាក់ដឹកនាំសហភាពសហព័ន្ធកម្ពុជាខេត្តស្វាយរៀងបានរៀបចំការប្រកួតបាល់ទាត់ជាច្រើនកម្មវិធីដូចជា ពានរង្វាន់ស្វាយរៀងខាប់ ពានរង្វាន់ស្វាយរៀងខាប់អាយុ១៥ឆ្នាំ ពានរង្វាន់ស្វាយរៀងខាប់អាយុ១៨ឆ្នាំ ពានរង្វាន់ស្វាយរៀងខាប់នារី និងពានរង្វាន់ស៊ូបភើខាប់ជាដើម៕





អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


