កីឡា
មុនពេលបញ្ឈប់ថ្ងៃនេះ លោក Félix Dalmás ដឹកនាំក្រុមធំកម្ពុជាលើកទី២បាន១០ប្រកួត
លោកគ្រូបង្គោល Félix Dalmás ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាបានបញ្ឈប់កុងត្រានៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីលោកបានដឹកនាំក្រុមជម្រើសជាតិកម្ពុជាធ្លាក់ចេញពីពានរង្វាន់ AFC Asian Cup ក្នុងវគ្គជម្រុះជុំទី២។

លោកគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនបានចូលខ្លួនមកដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្រុមធំលើកទី២ កាលពីខែមីនា ឆ្នាំ២០២៣។ លោកក៏បានដឹកនាំក្រុមយុវជនអាយុក្រោម២៣ឆ្នាំសម្រាប់ការប្រកួតអន្តរជាតិដែរ ប៉ុន្តែបើគិតតែលើការដឹកនាំក្រុមធំ លោកបានដឹកនាំការប្រកួតផ្លូវការចំនួន១០លើកក្នុងនោះ ឈ្នះ២ប្រកួត ស្មើ២ប្រកួត និងចាញ់៦ប្រកួត។
ការប្រកួតផ្លូវការឈ្នះ១០ប្រកួតនោះគឺ ឈ្នះ ម៉ាកាវ ៤-០ ក្នុងមិត្តភាពអន្តរជាតិ ខែកញ្ញា ឆ្នាំ២០២៣ និងឈ្នះម៉ុងហ្គោលី ២-០ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិក្នុងខែមិថុនា ឆ្នាំ២០២៤។ ស្មើ២ប្រកួតគឺ ០-០ ជាមួយ ប៉ាគីស្ថាន ក្នុងវគ្គជម្រុះបឋមជើងឯកពិភពលោក World Cup ឆ្នាំ២០២៦ ក្នុងខែតុលា ឆ្នាំ២០២៣ និងស្មើ ស្រីលង្កា ០-០ វគ្គជម្រុះ AFC Asian Cup ឆ្នាំ២០២៧ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។

សម្រាប់លទ្ធផលចាញ់៦ប្រកួតគឺ ចាញ់ប៉ាគីស្ថាន ១-០ វគ្គជម្រុះបឋម ជើងឯកពិភពលោក ចាញ់កាតា ៣-០ ក្នុងជំនួបមិត្តភាពក្រៅផ្លូវការ, ចាញ់ អេក្វាទ័រហ្គីណេ ២-០ ក្នុងកម្មវិធី FIFA Series, ចាញ់ហ្គីណា ៤-១ ក្នុងកម្មវិធី FIFA Serie, ចាញ់ម៉ុងហ្គោលី ២-១ ក្នុងការប្រកួតមិត្តភាព និងចុងក្រោយបំផុតចាញ់ ស្រីលង្កា ដោយប៉េណាល់ទី ២-៤ ក្រោយស្មើគ្នា ២-២ ក្នុងរយៈពេល១២០នាទី វគ្គជម្រុះ AFC Asian Cup។
សម្រាប់ការចូលខ្លួនមកដឹកនាំក្រុមជម្រើសជាតិកម្ពុជាលើកទី១ ពីខែសីហា ឆ្នាំ២០១៨ ដល់ ខែសីហា ឆ្នាំ២០២០ លោក Félix Dalmás ដឹកនាំបាន១៦ប្រកួតគឺឈ្នះ៩ ស្មើ៤ និងចាញ់១០។

សមិទ្ធផលខាងលើនេះមិនរាប់បញ្ចូលសម្រាប់ការដឹកនាំក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំក្នុងពានរង្វាន់ AFC, AFF និងស៊ីហ្គេមឡើយ។
សមិទ្ធផលល្អបំផុតរបស់លោក Félix Dalmás គឺបានជួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងកីឡាស៊ីហ្គេម កាលពីឆ្នាំ២០១៩៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


