កីឡា
ធឿន ធារ៉ា, ធន់ រិទ្ធី, ឈឿ ល្វៃ និង ឡៅ ចន្ទ្រា ប៉ះគ្នាក្នុងពានរង្វាន់សម្តេចធិបតី
ជើងខ្លាំងគុនខ្មែរទម្ងន់លើ៧២គីឡូក្រាមត្រូវជួបគ្នាដណ្តើមមេដាយមាសក្នុងព្រឹត្តិការណ៍យុទ្ធគុនចម្រុះបុរាណខ្មែរពានរង្វាន់សម្តេចធិបតីនៅថ្ងៃទី១៨-១៩-២០ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ជើងខ្លាំងលំដាប់ទី១ ធឿន ធារ៉ា ភាគច្រើនប្រកួតក្នុងទម្ងន់៧២គីឡូក្រាមបានឡើងទៅប្រកួតទម្ងន់៧៥គីឡូក្រាម។ អ្នកលេងកែងពិឃាត ឈឿង ល្វៃ ភាគច្រើនប្រកួតក្នុងទម្ងន់៧២គីឡូក្រាមក៏បានឡើងទៅប្រកួតក្នុងទម្ងន់៧៥គីឡូក្រាមដែរ។
ជាមួយគ្នានេះ ឡៅ ចន្ទ្រា និង ធន់ រិទ្ធី ក៏កំពុងឡើងទម្ងន់ស្រាប់ ដូច្នេះពួកគេហាក់មិនពិបាកក្នុងការធ្វើឲ្យទម្ងន់ឲ្យត្រឹមនឹង៧៥គីឡូក្រាមឡើយ។ ដូច្នេះអ្នកទាំងពីរត្រូវប្រជែងគ្នាដើម្បីមេដាយមាស និងប្រាក់រង្វាន់យ៉ាងច្រើន។

បច្ចុប្បន្ន ធឿន ធារ៉ា អាចត្រូវបានចាត់ទុកជាកីឡាករឈរលំដាប់កំពូលក្នុងទម្ងន់ក្រោម៧២គីឡូក្រាម។ ជាមួយនឹងកាយសម្បទាល្អ កណ្តាប់ដៃធ្ងន់ និងទាត់ក៏ធ្ងន់គឺជាបេក្ខភាពឈានមុខគេក្នុងការប្រជែងមេដាយមាស។
ទោះបីជាយ៉ាងណា ការប្រកួតនេះអាចមិនសូវល្អមើល ពីព្រោះការប្រកួតមានតែ២ទឹក ហើយក្នុង១ទឹកមាន២នាទី។ ការប្រកួតភាគច្រើនផ្តោតលើបច្ចេកទេសជាជាងអាវុធសាហាវ ឬគ្រោះថ្នាក់ខ្លាំង។

ព្រឹត្តិការណ៍នេះក៏អាចជាឱកាស ធឿន ធារ៉ា សាងស្នាដៃ និងកេរ្តិ៍ឈ្មោះមួយកម្រិតទៀត ពីព្រោះគណៈកម្មការចំពោះកិច្ចដែលទទួលបន្ទុករៀបចំការប្រកួតគ្រោងស្នើទៅរាជរដ្ឋាភិបាលដើម្បីបង្កើត«ងាស្តេចយុទ្ធគុនចម្រុះបុរាណខ្មែរ»ដែលមានរយៈពេល១០ឆ្នាំម្តង។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះបុរាណខ្មែរ ជ័យលាភីមេដាយមាសទទួលបានប្រាក់រង្វាន់៣០០០ដុល្លារ មេដាយប្រាក់ទទួលបាន២០០០ដុល្លារ និងមេដាយសំរិទ្ធ១០០០ដុល្លារ។ ជាមួយគ្នានេះ ក៏នឹងមានពានរង្វាន់អត្តពលិកឆ្នើមប្រចាំវិញ្ញាសានីមួយៗដែលទទួលបានពីសម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជាថែមទៀត៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


